Leicester City ​ធ្លាក់​មក​លេខ​៤ ​ក្រោយ​លេង​ស្មើ Arsenal ​យប់មិញ​

  • 2020-07-08 02:01:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Leicester City ​បាន​ធ្លាក់​មក​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​តារាង Premier League ​វិញ​ហើយ ​ក្រោយ​ពី​លេង​បាន​ត្រឹម​ស្មើ​ក្រុមArsenal ​ក្នុង​លទ្ធផល ​១-១​នៅ​យប់មិញ​។

​ម្ចាស់​ផ្ទះ​កាំភ្លើង​ធំ​ដែល​កំពុង​ឡើង​ជើង​នោះ ​រក​បាន​១​គ្រាប់​មុន​ដោយ​ខ្សែ​ប្រយុទ្ធ​ Pierre-Emerick Aubameyang ​នៅ​នាទី​៣១។ ​ខណៈ​ដែល​ការ​ប្រកួត​ទាមទារ​ដល់​នាទី​៨៤​ឯ​ណោះ ទើប​ក្រុម Leicester City ​អាច​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​ពី​សំណាក់​ខ្សែ​ប្រយុទ្ធ Vardy ​នាទី​៨៤​។ ​ពោល​គឺ​គ្រាប់​បាល់​១​គ្រាប់​របស់ Vardy ​នេះ ​កើត​មាន​ឡើង​នៅ​ពេល​ក្រុម Arsenal ​សល់​ត្រឹម​គ្នា​១០​នាក់​ប៉ុណ្ណោះ ​ដោយ Nketiah ​បាន​កាត​ក្រហម​នាទី​៧៥។

​ស្មើ​នេះ​ដែរ ​ហាក់​ដូចជា​មិន​ល្អ​សម្រាប់​ក្រុម​ទាំង​ពីរ​នេះ​ឡើយ។ ​ដោយ Arsenal ​ស្ថិត​នៅ​លេខ​៧​ដដែល​ក្នុង​តារាង Premier League ​ហើយ​ក្រុម Leicester City ​វិញ​បាន​ធ្លាក់​មក​លេខ​៤​ក្នុង​តារាង ​ដោយ​លើ​ក្រុម​លេខ​៥ Man Utd ​ចំនួន​៤​ពិន្ទុ ​តែ​បិសាច​ក្រហម​សល់​១​ប្រកួត​ក្នុង​ដៃ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ