លោក​ព្រះ Zlatan ​ថា​បើ AC Milan ​អញ្ជើញ​គេ​មក​លឿន​ជាង​នេះ ​នោះ​ឈ្នះ​លីគ​បាត់​ហើយ​

  • 2020-07-08 02:41:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម AC Milan ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ខ្លាំង​កាល​ពី​យប់មិញ ដោយ​ពួកគេ​បាន​វាយ​បក​យក​ឈ្នះ​លើ​ក្រុម Juventus ​បាន​ក្នុង​លទ្ធផល ​៤-២ ​ពាន​រង្វាន់ Serie A ​សប្ដាហ៍​ទី​៣១។

​ក្រុម Juventus ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​២​គ្រាប់​មុន​ដោយAdrien Rabiot និង Cristiano Ronaldo។ តែ​បន្ទាប់​ពី Zlatan ​ទទួល​បាន​បាល់​ប៉េណាល់ទី​១​គ្រាប់​ឱ្យ AC Milan ​មក ​ការ​ប្រកួត​ហាក់​ដូចជា​ប្រែប្រួល​ខ្លាំង​មែនទែន។ AC Milan ​កាន់​តែ​ធ្វើ​បាន​ល្អ​ដោយ​បន្ថែម​បាន​៣​គ្រាប់​ទៀត ​ខណៈ​ដែល​ក្រុម Juventus ​វិញ ​នៅ​តំបន់​ការពារ​លេង​ដូច​មិន​មាន​អារម្មណ៍​ក្នុង​ខ្លួន​នោះ​ទេ។ ចប់​ការ​ប្រកួត AC Milan ​យក​ឈ្នះ Juventus ​បាន​ក្នុង​លទ្ធផល ​៤-២។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ទៅ​លោក​ព្រះ​ Zlatan ​បាន​និយាយ​ថា​ប្រសិន​បើ​ក្រុម AC Milan ​អញ្ជើញ​លោក​មក​ចូល​រួម​ជួយ​ក្រុម​លឿន​ជាង​នេះ​បន្តិច ​នោះ​ពួកគេ​ប្រហែល​ជា​អាច​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​អ៊ីតាលី​នៅ​រដូវ​កាល​នេះ​ហើយ។ ​ទាំង​នៅ​លើ​ទីលាន​និង​ក្រៅ​ទីលាន ​ខ្សែ​ប្រយុទ្ធ​វ័យ​៣៨​ឆ្នាំ​បាន​បញ្ជាក់​ថា​ខ្លួន​ជា​ថ្នាក់​ដឹក​នាំ​ក្រុម ​ប្រធាន​ក្រុម ​និង​ជា​កីឡាករ​ជួយ​ក្រុម​ឱ្យ​ជោគជ័យ​បាន៕

ប្រភព៖ Goal   អត្ថបទ៖ ប្រុស យុទ្ធ