​Juninho ​ទម្លាយ​​រឿង​ពិត​កីឡាករ​ប្រេស៊ីល ​ក្នុង​នោះ​មាន Neymar ​ដែរ​

  • 2020-07-08 04:31:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Juninho Pernambucano ​​ប្រធាន​ផ្នែក​កីឡា​នៅ​ក្លឹប​ Olympique Lyonnais ​បាន​បង្ហើប​ថា​កីឡាករ​នៅ​ប្រេស៊ីល ​ត្រូវ​បាន​បង្ហាត់​បង្រៀន​ឱ្យ​គិត​ពី​រឿង​លុយ​ជា​ធំ​សម្រាប់​ខ្លួន​ឯង​។

Juninho ​មុន​ពេល​បាន​ការងារ​ធំ​នៅ​ក្លឹប Lyon ​នេះ ​លោក​ជា​អតីត​ខ្សែ​បម្រើ​ម្នាក់​ផង​ដែរ។ ​បុរស​វ័យ​៤៥​ឆ្នាំ​បាន​ចំណាយ​ពេល​៨​ឆ្នាំ​នៅ​ក្លឹប​នេះ ​និង​លេង​ឱ្យ​ជម្រើស​ជាតិ​ប្រេស៊ីល​៧​ឆ្នាំ​ផង​ដែរ។ ​បុរស​សញ្ជាតិ​ប្រេស៊ីល ​បាន​រំលឹក​គ្រា​ដែល​លោក​នៅ​ជា​កីឡាករ​បាល់ទាត់​ថា​ពេល​ធំ​ដឹង​ក្ដី​ហ្វឹកហាត់​បាល់ទាត់​ភ្លាម ​នៅ​ប្រេស៊ីល​គឺ​ត្រូវ​បាន​គេ​បង្រៀន​ឱ្យ​ប្រឹងប្រែង​រក​លុយ​ពី​វិស័យ​នេះ​ឱ្យ​បាន​ច្រើន​។ ​លោក ​បាន​លើក​ឧទាហរណ៍​ខ្សែ​ប្រយុទ្ធ Neymar ​ជា​គំរូ​ថា​ផ្លាស់​មក​លេង​នៅ PSG ​គឺ​ដើម្បី​ប្រាក់​នេះ​ឯង។

​អតីត​កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​​លេង​បាន​៤០​ប្រកួត ​រក​បាន​៦​គ្រាប់​ខាង​លើ​នេះ ​បាន​រៀប​រាប់​ដូច្នេះ​ថា​៖ “នៅ​ប្រេស៊ីល​យើង​ត្រូវ​បាន​បង្រៀន​ឱ្យ​ខ្វាយខ្វល់​ពី​ប្រាក់ ​ប៉ុន្តែ​នៅ​អឺរ៉ុប​គឺ​ខុស​គ្នា។ ​ខ្ញុំ​បង្កើត​គម្រោង​អាជីព​របស់​ខ្លួន​ថា​ត្រូវ​លេង​នៅ​ក្លឹប​ធំ​នៅ​ប្រេស៊ីល ​ដោយ​មិន​មែន​តែ​លេង​បាល់ទាត់​ទេ គឺ​រក​ប្រាក់។ ​នេះ​ជា​គោល​គំនិត​របស់​ប្រជាជន​ប្រេស៊ីល។ ​មើល​តែ Neymar ​ទៅ ​គាត់​មក PSG ​ដើម្បី​លុយ។ ​ក្រុម PSG ​បាន​ផ្ដល់​គ្រប់​យ៉ាង​ដល់​គាត់​”។

ប្រភព៖ Marca   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម