មិនមែនជាបណ្តាសា តែជាផែនការ (Not a Curse But the Care)

  • 2020-07-08 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់មនុស្សគ្រប់រូប ប្រាកដជាមិនសូវចង់ស្តាប់ពាក្យមិនល្អប៉ុន្មាននោះទេ ដូចជា៖ ពាក្យថា បណ្តាសា គឺពាក្យមួយ ដូចជាប្រផ្នូលមិនល្អមួយ ដែលគ្រួសារ មិត្តភក្តិ សាច់ញាតិ​ រួមទាំងអ្នកនៅក្បែរខ្លួនទាំងអស់ មិនប្រាថ្នា ហើយតែងតែសុំសេក្តីសុខ និងជៀសផុតពីគ្រោះចង្រៃ។ នៅថ្ងៃនេះ យើងខ្ញុំសូមបង្ហាញពីគន្លឹះសំខាន់ៗ ដើម្បីជៀសវាងរបស់ទាំងអស់នេះ តើលោកអ្នកចង់ដឹងដែរឬទេ? នេះគឺជាវដ្តអាយុកាលរបស់មនុស្សម្នាក់ៗជាមធ្យម និងសកម្មភាពដែលត្រូវធ្វើ៖

១. យុវវ័យ (អាយុក្រោម ២០ឆ្នាំ)៖ ចំណុចដែលគួរផ្តោតទៅលើគឺ ពេលវេលា និងសុខភាព ប៉ុន្តែ ហិរញ្ញវត្ថុនៅមានកំណត់)

គឺជាវ័យដែល​មនុស្សចង់ចេះ ចង់ដឹង ចង់ស្គាល់ ដើម្បីទទួលបាននូវចំណេះដឹង ក៏ដូចជា បទពិសោធន៍ជីវិតថ្មីៗ តាមរយៈ គ្រួសារ សាលារៀន និងសហគមន៍។ សម្មភាពដែលត្រូវធ្វើ គឺព្យាយាមសិក្សាពីចំណង់ចំណូលចិត្ត និងទេពកោសល្យខ្លួនឯង បង្កើតមិត្តភាព មនោសញ្ចេតនា (គ្រួសារ និងស្នេហា) ដំណើរកំសាន្តលក្ខណៈគ្រួសារ និងមិត្តភក្តិ (*)។ ក្នុងវ័យនេះ គឺជាវ័យដែលចំណាយខ្ពស់ទាំងគ្មានចំណូល ឬ ចំណូលតិចតួច។

២. បឋមវ័យ (ចាប់ពីអាយុ ២០ឆ្នាំ រហូតដល់ប្រហែល ៤០ឆ្នាំ)៖ (គ្មានពេលវេលា សុខភាព និងមានហិរញ្ញវត្ថុ)

ក្នុងវ័យនេះ មនុស្សព្យាយាមស្វែងយល់អំពីទំនួលខុសត្រូវនៅក្នុងជីវិត និងសង្គម ដូចជា៖ ការបញ្ចប់ការសិក្សា ការទទួលបានការងារពេញម៉ោង ឬ ចាប់ផ្តើមធ្វើអាជីវកម្ម។ សម្មភាពដែលត្រូវធ្វើគឺ រៀនចរចារ រៀនប្រើប្រាស់ពាក្យសំដី រៀនជំទាស់ រៀនរស់ដោយខ្លួនឯង រក្សាសុខភាព និងសម្រស់ រៀនទទួលស្គាល់កំហុស រៀនគ្រប់គ្រង់សំពាធ និងពេលវេលា។ល។ បឋមវ័យ គឺជាវ័យដែលត្រូវចេះគ្រប់គ្រង់ចំណាយ និងចំណូល។

៣. មជ្ឈិមវ័យ (ចាប់ពីអាយុ ៤០ឆ្នាំ រហូតដល់ប្រហែល ៦០ឆ្នាំ)៖ (គ្មានពេលវេលា សុខភាពចុះទន់ខ្សោយ និងមានហិរញ្ញវត្ថុ)

ក្នុងវ័យនេះ ជាវដ្តដ៏មមាញឹកនៅក្នុងជីវិត ទទួលសម្ពាធ​ និងគំនៀបបន្ថែម ដូចជា៖ កិត្តិយស ទ្រព្យសម្បត្តិ អកប្បកិរិយា ពេលវេលា និងសុខភាព។

សម្មភាពដែលគួរធ្វើគឺ ត្រូវពេញចិត្ត និងទទួលស្គាល់នូវអ្វីដែលយើងមាន កែទម្លាប់អាក្រក់ ធ្វើឲ្យ​ជីវិតស្រស់បំព្រង ការអត់ឱន បង្កើតស្នាដៃ និងសាងកេរ្តិ៍ឈ្មោះ និងចុងក្រោយគឺ រៀបចំផែនការសន្សំមុនចូលនិវត្តន៍។ល។ មជ្ឈិមវ័យ គឺជាវ័យដែលត្រូវចេះគ្រប់គ្រង់ ចំណាយ និងចំណូល។

៤. បច្ឆិមវ័យ (ចាប់ពីអាយុ ៦០ឆ្នាំ រហូតដល់ប្រហែល ៨០ឆ្នាំឡើងទៅ)៖ (ពេលវេលា សុខភាពទ្រុឌទ្រោម និងហិរញ្ញវត្ថុមានកំណត់)

មនុស្សបានឈានទៅដល់វ័យចំណាស់ ហើយវ័យនេះជីវិតគឺផុយស្រួយមែនទែន ដែលរួមផ្សំជាមួយ ភាពទ្រុឌទ្រោមខ្លាំង ឬ ជរា។ ក្នុងស្ថានភាពនេះ ការថែរក្សាពីក្រុមគ្រួសារ កូនចៅ គឺជាសកម្មភាពដែលជីដូនជីតាគ្រប់រូបរំពឹងទុក។ ប៉ុន្តែ ប្រសិនបើការគិតបានផ្ទុយស្រលះ តើលោកអ្នកនឹងមានវិប្បដិសារីដូចម្តេចខ្លះ នៅពេលអ្នកឈឺស្កាត់ គ្មានអ្នកមើលថែរក្សា និងមិនអាចផ្គត់ផ្គង់ខ្លួនឯងបាន? ដូច្នេះចូលគិតត្រឡប់មកវិញម្តងទៀត ចំពោះ បឋមវ័យ និងមជ្ឈិមវ័យ ចាប់ផ្តើមបង្កើតផែនការជីវិតរបស់អ្នកទាំងអស់គ្នា ជាមួយ ដាយ អ៊ិឈិ ឡាយហ្វ៍ ក្រុមហ៊ុនធានារ៉ាប់រ៉ងអាយុជីវិតនាំមុខគេពីប្រទេសជប៉ុន លោកអ្នកនឹងទទួលបាន ៖

  • អត្ថប្រយោជន៍បន្តែម ២០% រៀងរាល់ ៣ឆ្នាំម្តង

  • អតិថិជន ជាមួយក្រុមហ៊ុនត្រឹមតែ ៩៦០០$ ហើយអតិថិជននឹងទទួលបានទឹកប្រាក់សន្សំត្រឡប់ទៅវិញ តាមកាលកំណត់ រហូតដល់ ១០ ០០០ $

  • អាចចាប់ផ្តើមផែនការសន្សំ ចាប់ពី ៣០០០ $ ឡើងទៅ ដែលមានរយៈពេល ចាប់ពី ៦ឆ្នាំ

  • កញ្ចប់មួយទទួលបាន ការ ការពារ រហូតដល់ ៤នាក់ និង

  • អាចទទួលបានការការពាររហូតដល់ ១៥ ដងនៃប្រាក់មូលដ្ឋាន។

ជាចុងក្រោយ សូមចាប់ផ្តើមផែនការរបស់លោកអ្នកដើម្បីទទួលបានសុខសុភមង្គល និង

សូមចុចត្រង់នេះ www.dai-ichilife.com.kh/products/savinghttps://www.facebook.com/DaiichiLife.Cambodia ដើម្បីទទួលព័ត៌មានបន្ថែម ឬ សូមទូរសព្ទមកលេខ៖ 023 955 333 ឬ ទំនាក់ទំនងដោយឥតគិតថ្លៃមក 1800 201 202 ។

អត្ថបទខាងលើត្រូវបានដកស្រង់ និងកែសំរួលតាមរយៈវេបសាយខាងក្រោម :

*Kendall Wood, (2013), The 20 Things You Need To Do In Your 20s , https://www.elitedaily.com/life/20-things-you-need-to-do-in-your-20s

** Shana Lebowitz and Rachel Gillett (2020), 20 things to master before you turn 40 , https://www.businessinsider.com/things-to-do-in-30s-by-age-40-2018-6

*** Sally Stich (2014), 10 Things Everyone Should Do Before Turning 60, https://www.nextavenue.org/10-things-everyone-should-do-turning-60/