មកមើលសម្លៀកបំពាក់​របស់យីហោ​ម៉ូត៉ូ ​រ៉ូយ៉ាល់អែនហ្វីល

  • 2020-07-08 07:55:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រ៉ូយ៉ាល់អេនហ្វីល ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ម៉ូតូ​ចំណាស់​ជាង​គេ​ក្នុង​ផលិតកម្ម​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុង​ពិភព​ម៉ូតូ​ធំ​និង​កម្លាំង​ម៉ាស៊ីន​មធ្យម​ហើយ​កំពុង​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​និង​អភិវឌ្ឍន៍​វិស័យ​នេះ​ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ទាក់ទាញ​និង​មាន​ភាព​សប្បាយ​រីករាយ​ដល់​ម្ចាស់​ម៉ូត៉ូ​គ្រប់គ្នា​ថែម​មួយ​កម្រិត​ទៀត។

យីហោ​នេះ​ប្ដេជ្ញា​បន្ត​ការ​រុករក​និង​កែច្នៃ​បន្ថែម​ទៀត​សម្រាប់​អ្នក​ជិះ​ម៉ូតូ​ប្រណាំង​និង​ជា​សម្ព័ន្ធមិត្ត​ក្នុង​ដំណើរ​របស់​អតិថិជន​គ្រប់គ្នា។ ការ​ពង្រឹង​បន្ថែម​នូវ​ចក្ខុវិស័យ​របស់​យីហោ​មួយ​នេះ​ដើម្បី​ផ្តល់​នូវ “ការ​ប្រណាំង​ម៉ូតូ​បែប​រស់​រវើក​ដល់​អ្នក​គ្រប់គ្នា”។ជាមួយគ្នា​នេះ​ដែរ ​រ៉ូយ៉ាល់អេនហ្វីល ​ខិតខំ​បង្កើត​ផលិតផល​ដែល​មិន​ចេះ​រីងស្ងួត ឆ្លុះ​បញ្ចាំង​ពី​បេតិកភណ្ឌ​និង​កេរ្តិ៍​ដំណែល​ដ៏​សំបូរ​បែប​របស់​ខ្លួន ហើយ​ក្នុង​ពេល​តែ​មួយ​គឺ​មាន​ភាព​ជា​សហសម័យ។ សំលៀកបំពាក់​ រ៉ូយ៉ាល់អេនហ្វីល​បាន​ធ្វើ​ឡើង​ដែល​យក​សុវត្ថិភាព​ជា​ចំណុច​សំខាន់​ហើយ​ផ្ដោត​ទៅ​លើ​គោលការណ៍ ៣យ៉ាងគឺ​ការ​ការពារ ភាព​ងាយស្រួល ​និង​រចនាបថ។ សំលៀក​បំពាក់​របស់​ម៉ូតូ​ រ៉ូយាល់អេនហ្វីល គឺ​និយាយ​អំពី​រចនាបថ​រស់រវើក​និង​មុខងារ​ពិសេស​របស់​ខ្លួន​ដែល​ជា​កម្លាំង​ជំរុញ​ទាក់ទាញ​និង​សមស្រប​ទៅ​តាម​បរិបទ​មួយ​នៃ​វប្បធម៌​របស់​អ្នក​ជិះ​ម៉ូតូ។

យីហោ​នេះ​បាន​ពង្រឹង​បរិបទ​នៃ​ការ​ជិះ​ម៉ូតូ​របស់​ខ្លួន​​ឲ្យ​សមស្រប​ទៅ​តាម​សម័យកាល​នីមួយៗ​ក៏​ដូច​ជា​អនុញ្ញាត​ឱ្យ​គំនិត​ថ្មីៗ​បាន​ផុស​ឡើង​ដើម្បី​បង្ហាញ​ពី​ម៉ូតូ​មួយ​នេះ​ក្នុង​មធ្យោបាយ​ជាច្រើន។ភាព​ពាក់ព័ន្ធ​ជា​ច្រើន​និង​ភាព​ងាយស្រួល​ក្នុង​ការ​ចូល​ទៅ​ដល់​នៃ​ចិត្ត​វិញ្ញាណ​របស់​អ្នក​ប្រើប្រាស់​ម៉ូតូ​សុទ្ធ​សឹង​ជា​គន្លឹះ​ដែល​ធ្វើ​ឲ្យ​ម៉ូតូ​រ៉ូយាល់​អែនហ្វីល​ក្លាយ​ជា​ទី​មួយ​សម្រាប់​ចិត្ត​អ្នក​គ្រប់គ្នា។ អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​សំលៀកបំពាក់​ដែល​ធ្វើ​ឡើង​បង្ហាញ​ពី​រចនាបថ​នៃ​អ្នក​ជិះ​ម៉ូតូ​គ្រប់គ្នា៕

អត្ថបទពេញនិយម