អគ្គនាយកដ្ឋានគយ ជូនដំណឹង ដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញគេចពន្ធ ចូលមកបំពេញ កាតព្វកិច្ច ពន្ធអាករ

  • 2020-07-08 08:29:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការប្រកាសជូនដំណឹង ដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញគេចពន្ធដែលត្រូវបានបង្រ្កាប និងរក្សាទុកបណ្តោះអាសន្ន ដោយរដ្ឋបាលគយ សូមចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធអាករ និងពិន័យតាមច្បាប់ ដោយមិនអោយលើសពីរយៈពេល៦០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ចំពោះរថយន្តចង្កូតស្តាំ ម្ចាស់រថយន្ត ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖

  • ១. កក់ប្រាក់ ៧០% នៃប្រាក់ពន្ធអាករ និងពិន័យដែលត្រូវបង់ ហើយត្រូវយករថយន្ត ទៅកែចង្កូតពីស្តាំ មកឆ្វេង នៅយានដ្ឋានដែលទទួលស្គាល់ដោយស្ថាប័នមានសមត្ថកិច្ច
  • ២. បន្ទាប់ពីយករថយន្តទៅកែរួច មិនលើសពីរយៈពេល៣០ថ្ងៃ ម្ចាស់រថយន្ត ត្រូវយករថយន្ត ដែលបានកែចង្កូតរួច មកបង្ហាញមន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ច និងបង់ពិន័យបន្ថែម៣០% ទៀត ដើម្បីទទួលបានបង្កាន់ដៃពន្ធយានយន្ត។

ក្នុងករណីដែលម្ចាស់រថយន្ត និងទំនិញ ខកខានក្នុងការមកបំពេញកាតព្វកិច្ចតាមលក្ខណ្ឌ និងពេលវេលាដែលបានកំណត់ខាងលើ ក្រសួងនឹងធ្វើចំណាត់ការតាមផ្លូវច្បាប់ រាល់ទំនិញ និងយានយន្ត នឹងត្រូវចាត់ទុក ជាទំនិញគ្មានការទាមទារ ហើយអគ្គនាយកដ្ឋានរដ្ឋាករនឹងប្រកាសដាក់លក់ដោយដេញថ្លៃជាសាធារណៈតាមនិតិវិធីជាធរមាន ដើម្បីប្រមូលចំនូលចូលថវិការជាតិ៕

សូមអានបន្ថែមនៅទីនេះ ៖

អត្ថបទ ៖ Art

អត្ថបទពេញនិយម
អត្ថបទថ្មី