ប៉ះថៃលើកចុងក្រោយ កាលពី ៨ឆ្នាំមុន Yodsanklai ដាក់១កែង សន្លប់ស្ដូក

  • 2020-07-08 09:42:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលអ្នកប្រដាល់ថៃ Yodsanklai Fairtex នឹងត្រូវប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ ONE Featherweight Muay Thai World Championship ពីកីឡាករ​រួមជាតិ Phetmorakot Petchyindee Academy នៅថ្ងៃទី៣១ ខែកក្កដា ក្នុងកម្មវិធី ONE: NO SURRENDER របស់ ONE Championship នៅរាជធានី​បាងកក។ មុនប៉ះ Phetmorakot អ្នកប្រដាល់ដែលមានរហស្សនាមថា The Boxing Computer មិនធ្លាប់ប៉ះកីឡាករ​ថៃ​គ្នាឯងនោះទេ ចាប់ពីឆ្នាំ២០១៣ មក។ ប្រកួតចុងក្រោយ​ដែល Yod ប៉ះថៃ គឺកាលពីចុងឆ្នាំ ២០១២ ដោយប៉ះ​ជើងខ្លាំង Kem Sitsongpeenong ដែលជាអតីតមិត្តរួមក្លឹប Fairtex ជាមួយគ្នា។

ជាលទ្ធផល​នាពេលនោះ គឺ Yodsanklai បានវ៉ៃមួយកែងចំមុខ ធ្វើឲ្យ Kem Sitsongpeenong សន្លប់ភ្លាមៗ មិនអាចបន្តការប្រកួត​បាន។ ចង់ដឹងថាការប្រកួត​នោះ យ៉ាងណា សូមទស្សនា​វីដេអូខាងក្រោម៖

បើនិយាយនៅសង្វៀន ONE Championship វិញ Yodsanklai បានចាប់ផ្ដើម​យ៉ាងល្អ ដោយបានឈ្នះ ២ប្រកួត​ជាប់គ្នា ប៉ុន្តែ​បាន​ចាញ់ ២ប្រកួត​ចុងក្រោយ គឺចាញ់អ្នកប្រដាល់បារាំង Samy Sana ក្នុងការប្រកួត​ Kickboxing និងចាញ់កីឡាកររុស្ស៊ី Jamal Yusupov ដោយសន្លប់ក្នុងទឹកទី២ ក្នុងការប្រកួត Muay Thai។

តើលើកនេះ Yodsanklai អាចដណ្ដើម​ខ្សែក្រវាត់​ ដើម្បី​ស្ដារមុខមាត់ឡើងវិញ ឬក៏ត្រូវ​ចាញ់​ជាលើកទី៣ ជាប់គ្នា?