រាជរដ្ឋាភិបាល​កម្ពុជា កំពុង​គិត​គូរ​ក្នុង​ការ​កំណត់​ថ្ងៃ​ឈប់​សម្រាក​ជំនួស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

  • 2020-07-08 10:43:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាល​កម្ពុជា កំពុង​តែ​ធ្វើ​ការ​ពិចារណា​ក្នុង​ការ​ជ្រើសរើស​ថ្ងៃ​ឈប់​សម្រាក​ជំនួស​ បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដែល​ត្រូវ​បាន​ពន្យារ​កាល​ពី​ខែ​មេសា​កន្លង​ទៅ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា

ទទក បាន​ផ្សាយ​ថា សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ឲ្យ​ដឹកនាំ​កិច្ច​ប្រជុំ​គណៈកម្មការ​ប្រឆាំង​កូវីដ-១៩ ដើម្បី​រើស​ថ្ងៃ​ឈប់​សម្រាក​សង​ពី​បុណ្យ​ចូលឆ្នាំ​ខ្មែរ។

សម្ដេច​បាន​មាន​ប្រសាសន៍​ថា ថ្ងៃ​ឈប់​សម្រាក​សង​នេះ​ធ្វើ​យ៉ាង​ណា​ កុំ​ឲ្យ​ជាន់​ជាមួយ​ថ្ងៃ​ឈប់​សម្រាក​សង​បុណ្យចូលឆ្នាំថ្មី​របស់​ប្រទេស​ថៃ ដោយ​អាច​នឹង​ត្រូវ​នៅ​ចុង​ខែ​កក្កដា និង​ដើម​ខែ​សីហា ឆ្នាំ២០២០។

ប្រសិន​បើ​កិច្ចប្រជុំ​បាន​ឯកភាព​ទាំង​ស្រុង រាជរដ្ឋាភិបាល​នឹង​ចេញ​អនុក្រឹត្យ​ឈប់​សម្រាក​មួយ​សប្ដាហ៍​តែ​ម្ដង ដោយ​សង​ចូល​ឆ្នាំ​ ៥ថ្ងៃ ហើយ​បូក​បន្ថែម​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម