គ្រូឧទ្ទេស​ FIFA មួយ​រូប​បាន​ក្លាយ​ជា​ទីប្រឹក្សា​ របស់​ក្លឹប​ Siem Reap United

  • 2020-07-08 13:10:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Siem Reap United បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ​ ក្នុង​ការ​តែងតាំង​លោក​ Scott O'Donell ជា​ទីប្រឹក្សា​របស់​ក្លឹប​នេះ​ផ្ទាល់​។

ប្រភពរូបភាព៖ Twitter របស់​លោក​ Schott O'Donell

លោក​ Scott ត្រូវ​បាន​​មហា​ជន​ក្នុង​មជ្ឈដ្ឋាន​បាល់​ទាត់​នៅ​​ប្រទេស​កម្ពុជា​ស្គាល់​រួច​មក​ហើយ​ ថា​លោក​គឺ​ជា​អតីត​គ្រូ​បង្គោល​នៃ​ក្រុម​ប្រឹក្សា​ជម្រើស​ជាតិ​កម្ពុជា​ កាល​ពី​ឆ្នាំ​២០០៥ រហូត​ដល់​ឆ្នាំ២០០៧​។

មួយ​វិញ​ទៀត​ លោក​ទីប្រឹក្សា​រូប​នេះ​ក៏​ត្រូវ​បាន​គេ​ស្គាល់​ជា​គ្រូឧទ្ទេស​របស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ (FIFA) ផង​ដែរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​។

យ៉ាង​ណា​មិញ​ លោក​ Scott ក៏​បាន​សម្ដែង​ក្ដី​ត្រេកអរ​ និង​អរគុណ​ចំពោះ​ក្លឹប​ដែល​បាន​ផ្ដល់​តំណែង​មួយ​នេះ​ ដោយ​លោក​សន្យា​ថា​នឹង​ជួយ​ដល់​ដល់​ក្លឹប​នេះ​ ឲ្យ​ដើរ​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស​៕

ប្រភព៖ Siem Reap United

អត្ថបទ៖ ហ៊ីម រស្មី