មើលវីដេអូចាប់កាន់ Galaxy Note20 Ultra នៅនឹងដៃច្បាស់ៗ

  • 2020-07-09 03:41:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន Galaxy Note20 Ultra ដែល Samsung មិន​ទាន់​ប្រកាស​ចេញ​នៅ​ឡើយ​នោះ​ បាន​បង្ហាញ​មុខ​ក្នុង​វីដេអូ​មួយ​របស់​គណនី YouTube ឈ្មោះ Jimmy Is Pro ដែល​មាន​បង្ហាញ​រូបរាង​ច្បាស់ៗ​តែ​ម្ដង។

ស្មាតហ្វូន​នេះ​មាន​ដំណើរ​ការ​ដោយ Android 10 ជា​មួយ​នឹង One UI 2.5។ ​ទីតាំង​របស់​​រន្ធ​ដោត​ប៊ិច​ S-Pen បាន​ប្ដូរ​ពី​ផ្នែក​ខាង​ស្ដាំ​មក​កាន់​ផ្នែក​ខាង​​ឆ្វេង​​វិញ ហើយ​គេ​អាច​ប្រើ​ប្រាស់​វា​ធ្វើ​ជា​ Pointer បាន​ផង​ដែរ។ ក្នុង​វីដេអូ​ក៏​មាន​បង្ហាញ​អំពី​ប្រព័ន្ធ​កាមេរ៉ា​​ខាង​ក្រោយ​ដែល​លាន​ចេញ​ខ្លាំង​ផង​ដែរ។ ទស្សនា​វីដេអូ​ដូច​ខាង​ក្រោម ៖

គូរ​ដឹង​ថា Samsung នឹង​ប្រកាស​ចេញ Galaxy Note20 នា​ថ្ងៃ​ទី ៥ ខែ​សីហា​ខាង​មុខ ក្នុង​កម្មវិធី Galaxy Unpacked ដែល​នឹង​ចាក់​ផ្សាយ​ផ្ទាល់​លើ​ប្រព័ន្ធ​អនឡាញ៕​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង