តោះ! មកមើលទិដ្ឋភាពស្រុកខ្មែរ កាលពីចុងស.វទី១៩ ដើមស.វទី២០
- 2020-07-09 05:55:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! មកមើលទិដ្ឋភាពស្រុកខ្មែរ កាលពីចុងស.វទី១៩ ដើមស.វទី២០
ចន្លោះមិនឃើញ
ក្រៅអំពីរូបភាពឯកសារទាក់ទងទៅនិងទីក្រុងភ្នំពេញនាចុងស.វទី១៩ ដើមស.វទី២០ យើងក៏បានឃើញមានរូបភាពឯកសារមួយចំនួនទៀត ដែលទាក់ទងទៅនឹងជាតិពន្ធុវិទ្យា គួរឲ្យចាប់អារម្មណ៍។
ទោះបីជារូបភាពទាំងនោះ មិនឆ្លុះបញ្ចាំងឲ្យឃើញនូវជីវភាពរបស់ជនជាតិខ្មែរ និងបរទេសទាំងស្រុងក្តី ក៏ប៉ុន្តែតាមរយៈរូបទាំងនោះ យើងអាចប្រមើមើលឃើញនូវទំនៀមទម្លាប់ ប្រពៃណី ដូចជាការស្លៀកពាក់របស់ស្ត្រី និងបុរស វិស័យដូតន្ត្រី និងការដាក់ពិន័យលើជនជាប់ទោសជាដើម។ យើងក៏ឃើញមានវត្តមានរបស់សហគមន៍មន-ខ្មែរ នៅខេត្តក្រចេះ និងស្ទឹងត្រែងផងដែរ ដែលជាជនជាតិខ្មែរដើមភាគតិច រស់នៅយ៉ាងច្រើនកុះករនៅឡើយ ក្នុងឋានៈជាម្ចាស់ទឹកដីដើម។
តាមពិតទៅ រូបភាពទាំងនោះ មានសារៈសំខាន់ណាស់ផ្នែកប្រវត្តិសាស្ត្រ ព្រោះបង្ហាញឲ្យឃើញថា ថ្វីដ្បិិតតែ ខេត្តទាំងពីរខាងលើនេះ គឺជាខេត្តរបស់ព្រះរាជាណាចក្រកម្ពុជាក៏មែនពិត ក៏ប៉ុន្តែ នាសម័យនោះ ដើម្បីរស់នៅ នៅទីនោះ។
បើយោងតាមកំណត់ហេតុអ្នកប្រវត្តិវិទូបារាំង ជនជាតិខ្មែរដែលជាមនុស្សចំណូលថ្មីត្រូវតែបង់ពន្ធអាករទៅសហគមន៍មន-ខ្មែរទាំងនោះ ដែលជាអ្នកកាន់កាប់តំបន់៕