Trump ប្រកាស​បើក​សាលារៀន​វិញ​ ទោះ​វិបត្តិ​កូវីដ​ នៅ​អាមេរិក​មិន​ទាន់​ធូរ​ស្បើយ​

  • 2020-07-09 06:28:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Donald Trump ជំរុញ​ឲ្យ​មាន​ការ​បើក​សាលារៀន​ឡើង​វិញ​ បើ​ទោះ​ជា​ស្ថានការណ៍​កូវីដ​-១៩​របស់​អាមេរិក​នៅ​មិន​ទាន់​បាន​ធូរ​ស្រាល​ឡើង​វិញ​ក៏​ដោយ​។​

សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​ឈរ​លេខ​១​នៅ​លើ​ពិភពលោក​មាន​អ្នក​ឆ្លង​កូវីដ​-១៩​ ខ្លាំង​ជាង​គេ​រហូត​ដល់​ជាង​៣​លាន​ករណី​ និង​មាន​អ្នក​ស្លាប់​ជាហ​១,៣​សែន​នាក់​នៅ​ទូទាំង​ប្រទេស​។​ ទី​ក្រុង​ញូវ​យ៉ក​ ឈរ​លើ​គេ​មាន​អ្នក​ឆ្លង​ជាង​៤​សែន​នាក់​, លេខ​២​គឺ កាលីហ្វ័រញ៉ា មាន​​ជាង​៣​សែន​ ខណៈ​ផ្ល​រី​ដា​មាន​ចំនួន​ជាង​២​សែន​នាក់​ឈរ​នៅ​លេខ​រៀង​បន្តបន្ទាប់។​

យ៉ាង​ណា​លោក​ Mike Pence ជា​អនុប្រធានាធិបតី​បាន​អះអាង​ថា​ចំនួន​អ្នក​ឆ្លង​ និង​អ្នក​ស្លាប់​នៅ​អាមេរិក​មាន​ការ​ថយ​ចុះ​ទាំង​អ្នក​ឆ្លង​ និង​ស្លាប់​ប្រចាំ​ថ្ងៃ​ដែល​វា​ជា​សញ្ញា​ដ៏​ល្អ​មួយ​។​ លោក​ពន្យល់​ថា​តំបន់ដែល​រងគ្រោះខ្លាំងជាងគេកំពុងឈានដល់​ចំណុច​មួយ ដោយ​ភាគរយ​នៃ​ការ​ធ្វើ​តេស្តវិជ្ជមាន​ចាប់ផ្តើមថយចុះនិង​ស្ថិតិបន្ទប់​សង្គ្រោះបន្ទាន់ក៏​បាន​ធ្លាក់ចុះដែរ៕

ប្រភព៖ CNN   ប្រែសម្រួល៖ សៀនហួរ