ញាក់​សាច់! ​មក​ដឹង​ពី​តម្លៃ​កង់​របស់​ Pique ជិះ​មក​ប្រកួត​កាល​ពី​យប់​មិញ​ខ្ទង់​ម៉ឺន​ដុល្លារ

  • 2020-07-09 07:12:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​កណ្ដាល Gerard Pique បាន​ធ្វើ​ដំណើរ​​ដោយ​កង់​មក​កាន់​កីឡដ្ឋាន Nou Camp ដើម្បី​ធ្វើ​ការ​ប្រកួត​ជាមួយ Espanyol កាល​ពី​យប់​មិញ។

កីឡាករ​វ័យ​៣៣​ឆ្នាំ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ជា​ខ្លាំង បន្ទាប់​ពី​ជិះ​កង់​​អគ្គិសនី​មួយ​គ្រឿង​​យ៉ាង​លឿន​ចូល​ក្នុង​កីឡដ្ឋាន​ដោយ​​គ្មាន​ពាក់​ម៉ាស់​ឬ​មួកសុវត្ថិភាព។ យ៉ាង​ណា​នេះ​មិនមែន​ជា​រឿង​ប៉ះ​ពាល់​ដល់​កា​ប្រកួត​ទេ គេ​បាន​ជួយ​ក្រុម​ឈ្នះ Espanyol ១-០ ឈរ​ក្រោម​ Real Madrid តែ​១​ពិន្ទុ​ប៉ុណ្ណោះ។

សម្រាប់​កង់​របស់​ Pique ត្រូវ​បាន​គេ​ដឹង​ថា​ជា​ម៉ាក Greyp G12S ដែល​មាន​តម្លៃ​​ជាង​​១​ម៉ឺន​អឺរ៉ូ​(ជាង​១១ ០០០​ដុល្លារ)។ វា​ទាមទារ​ត្រូវ​មាន​ប័ណ្ណបើកបរ​​ដើម្បី​ប្រើប្រាស់​កង់​អគ្គិសនី​​នេះ ហើយ​វា​អាច​​បើក​បាន​ល្បឿន​ខ្ពស់​បំផុត​៧០គម/ម៉៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម