មើលរូបរាងច្បាស់ៗនៃ OnePlus Nord ត្រៀមប្រកាសឆាប់ៗ

  • 2020-07-09 08:36:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus Nord នឹង​បង្ហាញ​រូបរាង​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី ២១ កក្កដា ខាង​មុខ​នេះ។ ពេល​នេះ Evan Blass បាន​ចែក​រំលែក​រូបភាព Render ថ្មី​ពីរ​សន្លឹក​បង្ហាញ​រូបរាង​នៃ​ OnePlus Nord ឲ្យ​គ្រប់​គ្នា​បាន​ឃើញ​មុន​ការ​ប្រកាស​ជា​ផ្លូវ​ការ។

រូបភាព​ដែល​បង្ហាញ​រាង​​ផ្នែក​ខាង​មុខ និង​ខាង​ក្រោយ​នៃ​ OnePlus Nord បាន​បញ្ជាក់​អំពី​ដំណឹង​ដែល​មាន​លេច​ធ្លាយ​នា​ពេល​កន្លង​មក។ ជាក់​ស្ដែង​នៅ​ផ្នែក​ខាង​មុខ​មាន​ការ​ចោះ​រន្ធ​អេក្រង់​បំពាក់​កាមេរ៉ា Selfie ពីរ​គ្រាប់ ​ហើយ​ផ្នែក​ខាង​ក្រោយ​មាន​បំពាក់​កាមេរ៉ា ៤គ្រាប់ ដែល​អាច​មាន​ទំហំ 48MP+8MP+5MP+2MP។

មិន​មែន​មាន​តែ​ពីរ​សន្លឹក​ខាង​លើ​ទេ ដែល Evan Blass បាន​បញ្ចេញ នៅ​មាន​រូបភាព​មួយ​សន្លឹក​ទៀត​ដែល​បង្ហាញ​អំពី​គ្រឿង​ក្នុង​របស់ OnePlus Nord។ តាម​រយៈ​រូបភាព​អាច​បញ្ជាក់​ថា​​វា​មាន​​ប្រើ​រន្ធ USB Type-C និង​មិន​មាន​រន្ធ​ដោត​កាស 3.5mm នោះ​ទេ៕​​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម