អាជ្ញាធរអាចនឹងប្រើវិធីសាស្ត្រនេះ ចំពោះកប៉ាល់ដឹកឡានដែលក្រឡាប់នៅឆ្នេរ

  • 2020-07-09 08:55:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កប៉ាល់​ដឹក​ទំនិញ​ ឈ្មោះ​ M/V Golden Ray ដែល​មាន​ផ្ទុក​រថយន្ត​រាប់​ពាន់​គ្រឿង បាន​ក្រឡាប់​នៅ​ក្នុង​តំបន់​ St. Simons Sound ក្បែរ​ទីក្រុង​ Brunswick រដ្ឋ​ Georgia កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៩ កន្លង​ទៅ។

នាវិក​​ទាំង ២៤ រូប​នៃ​កប៉ាល់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ ប៉ុន្តែ​ជោគ​វាសនា​នៃ​រថយន្ត​ជិត ៤ ២០០ គ្រឿង ដែល​ជាប់​ក្នុង​កប៉ាល់​ មិន​សំណាង​ប៉ុន្មាន​ឡើយ។ ជិត​មួយ​ឆ្នាំ​ក្រោយ​មក ​កប៉ាល់​ MV Golden Ray ស្ថិត​នៅ​ទីតាំង​ដើម​ដដែល​ ទោះ​បី​ជា​គេ​​ខិតខំ​ព្យាយាម​សង្គ្រោះ​វា​ឡើង​គោក​យ៉ាង​ណា​ក៏​ដោយ។

ពេល​នេះ​អាជ្ញាធរ​កំពង់ផែ​ Brunswick កំពុង​ពិចារណា​​ពុះ​កប៉ាល់​ជា​បំណែក​តូចៗ។ កប៉ាល់​ VB-10000 នឹង​ជា​អ្នក​ទទួល​រ៉ាប់រង​ការងារ​នេះ ដោយ​កាត់​កប៉ាល់​ជា​ ៨ បំណែក​។ ការ​កាត់​កប៉ាល់​នេះ​នឹង​ធ្វើ​ឲ្យ​រថយន្ត​ជា​​ច្រើន​ក្នុង​កប៉ាល់​ត្រូវ​ធ្លាក់​ចេញ និង​រង​ការ​ខូច​ខាត​ខ្លាំង ហើយ​អាច​ធ្វើ​ឲ្យ​លេច​ធ្លាយ​ប្រេង​ម៉ាស៊ីន​រថយន្ត​​ចូល​ទៅ​ក្នុង​សមុទ្រ ប៉ះពាល់​ដល់​បរិស្ថាន​ថែម​ទៀត​ផង៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី