​ថៃ​​គ្រោង​បើក​ក្លឹប​រាត្រី​, បារ​ និង​តំបន់​ភ្លើង​ពណ៌​ឡើង​វិញ​ក្រោយ​បិទ​អស់​ជា​ច្រើន​ខែ​​

  • 2020-07-09 09:10:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ថៃ​គ្រោង​បើក​ហាង​ម៉ាស្សា​, ក្លឹប​រាត្រី​, បារ​ និង​ផ្ទះ​បន​នៅ​ទីក្រុង​បាងកក​ ឲ្យ​ដំណើរ​ការ​វិញ​ជា​ធម្មតា​ក្រោយ​បិទ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​។​

តំបន់​ភ្លើង​ពណ៌​ ដែល​គេ​ឲ្យ​ឈ្មោះ​ថាសង្កាត់​ភ្លើង​ក្រហម​​ត្រូវ​​រដ្ឋាភិបាល​បិទ​ទ្វារ​អស់​ជា​ច្រើន​ខែ​ដោយ​សារ​ការ​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​កូវីដ​-១៩​។​ យ៉ាង​ណា​ថៃ​នឹង​បើក​ឲ្យ​ដំណើរ​ការ​ឡើងវិញ​ក្នុង​សប្ដាហ៍​នេះ​ដើម្បី​ផ្ដល់​ការងារ​ដល់​នារី​ជនជាតិ​ថៃ​ជា​ច្រើន​ពាន់​នាក់​ និង​កាត់​បន្ថយ​ការ​ជាប់​គាំង​សេដ្ឋកិច្ច។​​

ទោះ​ជា​បើក​ឡើង​វិញ​ក៏​ពិត​មែន​ប៉ុន្តែ​នៅ​តែ​មាន​ការ​រឹតត្បិត​ចំពោះ​​វិធានការ​ទប់ស្កាត់​ការឆ្លង​វីរុស​​ ដូចជា​ការ​ពាក់​ម៉ាស​, ការ​វាស់​សីតុណ្ហាភាព​អតិថិជន, ការ​រក្សា​គម្លាត​ពីគ្នា​យ៉ាង​ហោច​ណាស់​ ១ម៉ែត្រ​ ទៅ​២​ម៉ែត្រ​ពី​ឆាក​សម្ដែង និង​ការ​កត់ឈ្មោះ​ និង​លេខ​ទូរស័ព្ទ​អ្នក​ទៅ​កម្សាន្ត​ជា​ដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គិត​រហូត​ម​ដល់ពេលនេះ នៅ​ប្រទេស​ថៃ ជំងឺ​កូវី​ដ​១៩ បាន​សម្លាប់​មនុស្ស​ចំនួន​៥៨​នាក់ ក្នុងចំណោម​អ្នក​ឆ្លង​វីរុស​ចំនួន​៣.១៧៣​នាក់​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Thai PBS   ប្រែសម្រួល៖ សៀនហួរ