Mazda 3 ចេញម៉ូដែលពិសេស "edition100” ថ្មី ថ្លៃជាងតែ ២ពាន់ដុល្លារ

  • 2020-07-10 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mazda បានប្រកាសចេញរថយន្ត Mazda 3 ម៉ូដែលពិសេសថ្មីមួយហៅថា "edition100” ដែលទទួលបានការលេងយ៉ាងទាក់ទាញ។

រថយន្ត Mazda 3 edition100 មិនមានការអាប់ដេតលើផ្នែកម៉ាស៊ីនឡើយ ប៉ុន្តែបានលេងតួខ្លួនយ៉ាងស្រស់ស្អាត និងទាក់ទាញបំផុត។ មិនតែប៉ុណ្ណោះ edition100 បំពាក់យ៉ាន់ទំហំ ១៨អ៊ីញពណ៌ខ្មៅរលោង Midnight Black ជាមួយនឹងដុំហ្វ្រាំងពណ៌ក្រហម ដែលមើលទៅពិតជាលេចធ្លោមែនទែន។

លើសពីនេះទៅទៀត Mazda3 edition100 ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពខ្ពស់បំផុត Top Safety Pick Plus ពី IIHS ទៀតផង។ Mazda3 edition100 មានតម្លៃថ្លៃជាងម៉ូដែល Mazda3 Sportback Premium (២៧ ៥០០ដុល្លារនៅអាមេរិក) ត្រឹមតែ ២ ០០០ដុល្លារប៉ុណ្ណោះ៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម