ភ្លៀងធ្លាក់ខ្លាំងច្រើនថ្ងៃមនុស្សនៅជប៉ុន ស្លាប់៦១នាក់ និង១០នាក់បាត់ខ្លួន
- 2020-07-10 00:55:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្លៀងធ្លាក់ខ្លាំងច្រើនថ្ងៃមនុស្សនៅជប៉ុន ស្លាប់៦១នាក់ និង១០នាក់បាត់ខ្លួន
ចន្លោះមិនឃើញ
ភ្លៀងធ្លាក់ខ្លាំងបានកើតឡើងនៅតំបន់ភាគកណ្តាលនៃប្រទេសជប៉ុនកាលពីថ្ងៃពុធទី០៨កក្កដាខណៈដែលក្រុមអាជ្ញាធរបាននិយាយថាមនុស្ស៦១នាក់បានស្លាប់និងមនុស្សជាង១០នាក់បាត់ខ្លួន ដោយសារភ្លៀងធ្លាក់ខ្លាំងច្រើនថ្ងៃដែលបានបង្កជាការរលំបាក់ដីនិងទឹកជំនន់ខ្លាំង។
ភ្លៀងធ្លាក់ដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃសៅរ៍នៅលើកោះគ្យូស៊ុបានបង្កការខូចខាតខ្លាំងរួចទៅហើយនៅទូទាំងតំបន់ភាគនិរតីនៃប្រទេសនេះដោយបណ្តាលឱ្យទឹកទន្លេឡើងហូរហៀរច្រាំងនិងរលំបាក់ដីជម្រាលភ្នំ។
ខណៈដែលអាកាសធាតុបានផ្លាស់ប្តូរទៅតំបន់ភាគខាងជើងនោះ ភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានអំពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់ហ្គីហ្វ៊ុ និងតំបន់ណាហ្កាណូ ភាគកណ្តាលនៃប្រទេសនេះប៉ុន្តែ ថាស្ថានភាពនោះទំនងជាមិនធ្ងន់ធ្ងរនោះ ហើយការបញ្ជាជម្លៀសមនុស្សចេញរាប់ពាន់នាក់ ត្រូវបានលុបចោលវិញ។
ទោះយ៉ាងណា មន្ត្រីឧតុនិយមបានព្រមានអំពីកម្រិតភ្លៀងធ្លាក់ដែលមិនធ្លាប់មានពីមុនចំពោះផ្នែកខ្លះនៃតំបន់ភាគកណ្តាលនៃប្រទេសជប៉ុន។
យ៉ាងហោចណាស់ អ្នកជួយសង្គ្រោះចំនួន ៨ម៉ឺននាក់ ត្រូវបានបញ្ជូនចេញទៅរួចហើយដើម្បីទៅដល់ក្រុមជនរងគ្រោះដែលជាប់គាំងដោយសារទឹកជំនន់និងបំណាក់ដី ដោយរួមទាំងកងទ័ពចំនួន១ម៉ឺននាក់ ផ្សេងទៀត ចូលរួមជាមួយក្រុមអ្នកជួយសង្គ្រោះទាំងនោះ៕