កុំរំលងឲ្យសោះ! ពិព័ណ៍ការងារ​ដ៏ធំ នឹង​ធ្វើឡើង​នៅ​​ផ្សារទំនើប​ អ៊ីអនម៉ល សែនសុខស៊ីធី

  • 2020-07-10 02:24:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាសល្អ​សម្រាប់សិស្ស និស្សិត អ្នកកំពុងរកការងារធ្វើ និងអ្នក​ចង់​ផ្លាស់ប្ដូរការងារ​ថ្មី បានមកដល់ហើយ។ ពិព័រណ៍ការងារដ៏ធំមួយ នឹង​រៀបចំ​ឡើង​រយៈពេល ២ថ្ងៃពេញ គឺថ្ងៃសៅរ៍-អាទិត្យ ទី១៨-១៩ ខែកក្កដា​នេះ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៩យប់ នៅ​ផ្សារទំនើប​អ៊ីអនម៉ល សែនសុខ​ស៊ីធី។

ពិព័រណ៍​ការងារ​ដែល​រៀបចំ​ឡើង​ដោយ​ផ្សារទំនើប អ៊ីអនម៉ល សែនសុខស៊ីធី​នេះ ធ្វើឡើង​​​ក្នុង​គោល​បំណង ​ចង់​ឲ្យ​ក្រុមអ្នកស្វែងរកការងារ អ្នកដែលចង់ផ្លាស់ប្តូរការងារ រឺក៏និស្សិត ដែលមិនទាន់មានការងារធ្វើ មានឱ​កាសទទួលបានការងារធ្វើ រួមទាំងទទួលបានចំនេះដឹងពីវាគ្មិនដែលមានជំនាញ និ​ងបទពិសោធន៍ មកចែករំលែក អំពីរបៀបសិក្សាលើមុខវិជ្ជា ការជ្រើសរើសការងារត្រឹមត្រូវ និងការធ្វើផែនការអាជីពជាមួយនឹងគោលដៅ។

ក្រៅពី​មានឱកាស​ការងារជាច្រើន រួមទាំងជួបវាគ្មិន​ល្បីៗ អ្នកចូលរួម​ទាំងអស់ ក៏នឹង​មាន​ឱកាស​ចាប់​គ្រាប់​ប៉េងប៉ុង ផ្សងសំណាង ដើម្បី​ឈ្នះ​រង្វាន់​ជាច្រើន​ទៀតផងដែរ។

ដូច្នេះ កុំភ្លេចណា ចែករំលែកដំណឹងល្អនេះ​ទៅកាន់មិត្តភក្ដិ និងមនុស្សជាទីស្រលាញ់របស់អ្នក ដើម្បី​ទៅចូលរួមទាំងអស់គ្នាណា!