កាន់តែស្រួល! មុខងារផ្ញើប្រាក់ក្រៅប្រទេសតាម RIA មានក្នុងកម្មវិធី ABA Mobile ហើយ

  • 2020-07-10 04:10:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមដល់អតិថិជនដែលប្រើប្រាស់សេវាធនាគារតាមទូរស័ព្ទដៃ ធនាគារ ABA បាន​ដាក់ឲ្យដំណើរការជាផ្លូវការនូវសេវាផ្ញើប្រាក់ក្រៅប្រទេសភ្លាមៗតាម Ria នៅក្នុងកម្មវិធី ABA Mobile ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ តទៅ។ សេវាកម្មនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់ផ្ញើប្រាក់ក្រៅប្រទេសទូទាំងពិភពលោក គ្រប់ពេលវេលា ដោយគ្រាន់តែប្រើទូរស័ព្ទរបស់ពួកគេ។

សេវាផ្ញើប្រាក់ក្រៅប្រទេសតាម Ria ក្នុងកម្មវិធី ABA Mobile គាំទ្រការផ្ញើប្រាក់ក្រៅប្រទេសភ្លាមៗដែលមានកម្រៃសេវាសមរម្យបំផុត ទៅកាន់ប្រទេសជាង ១៥០ នៅទូទាំងពិភពលោក រួមមាន សហរដ្ឋអាមេរិក បារាំង កូរ៉េខាងត្បូង ចិន ម៉ាឡេស៊ី ឥណ្ឌា ថៃ ឥណ្ឌូនេស៊ី អូស្រ្តាលី ហ្វ៊ីលីពីន វៀតណាម និងសិង្ហបុរី។

លោក Zhiger Atchabarov នាយកប្រតិបត្តិការអន្តរជាតិនៃធនាគារ ABA មានប្រសាសន៍ថា “ថ្ងៃនេះ យើងធ្វើឲ្យកម្មវិធី ABA Mobile កាន់តែមានប្រយោជន៍សម្រាប់អតិថិជនរបស់យើងតាមរយៈការដាក់ឲ្យដំណើរការសេវាផ្ញើប្រាក់ក្រៅប្រទេសភ្លាមៗតាម Ria។ ការធ្វើឲ្យកាន់តែប្រសើរឡើងនេះមានន័យថា អតិថិជនរបស់យើងមិនចាំបាច់អញ្ជើញមកកាន់សាខាធនាគារ និងកាន់តែងាយស្រួលក្នុងការផ្ទេរប្រាក់នៅពេលណាក៏បាននិងកន្លែងណាក៏បានដែរ។ ដោយមានសេវាផ្ញើប្រាក់ក្រៅប្រទេសតាម Ria នៅក្នុងកម្មវិធី ABA Mobile លោកអ្នកអាចគាំទ្រមិត្តភក្តិ ឬក្រុមគ្រួសាររបស់អ្នកដែលរស់នៅក្រៅប្រទេស និងអនុញ្ញាតឲ្យពួកគេទទួលប្រាក់ផ្ទាល់នៅក្នុងគណនីធនាគាររបស់ពួកគេ ឬក៏នៅតាមភ្នាក់ផ្ទេរប្រាក់បានតែប៉ុន្មាននាទីប៉ុណ្ណោះ។”

ដើម្បីផ្ញើប្រាក់ក្រៅប្រទេសតាម Ria ក្នុងកម្មវិធី ABA Mobile សូមអនុវត្តតាមជំហានងាយៗ ដូចខាងក្រោម៖

១. បើកកម្មវិធី ABA Mobile

២. ចូលទៅ “ផ្ទេរប្រាក់” អូសចុះក្រោមទៅរក ផ្ទេរប្រាក់ក្រៅប្រទេសតាម Ria ហើយចុចលើ “ផ្ញើប្រាក់”

៣. បញ្ចូលព័ត៌មានអំពីអ្នកទទួល និងចំនួនទឹកប្រាក់ត្រូវផ្ញើ1

៤. បញ្ជាក់ប្រតិបត្តិការជាមួយលេខសម្ងាត់ (PIN) កម្មវិធី ABA Mobile។

*. លោកអ្នកអាចបង្កើតគំរូសម្រាប់ការផ្ញើប្រាក់លើកក្រោយទៅអ្នកទទួលដដែលនេះ ដោយអូសប៊ូតុង “បង្កើតគំរូ” ។

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាផ្ទេរប្រាក់ក្រៅប្រទេសតាមទូរស័ព្ទតាម Ria ក្នុងកម្មវិធី ABA Mobile សូមចូលទៅកាន់គេហទំព័របស់ធនាគារ ABA ឬចុចនៅត្រង់នេះ https://www.ababank.com/km/ria-mobile-transfers/