ទាំងចិន និងសិង្ហបុរី សុទ្ធតែកើនឡើងករណីឆ្លងថ្មីវីរុសកូវីដ១៩

  • 2020-07-10 04:27:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរសុខាភិបាលបាននិយាយនៅថ្ងៃសុក្រទី ១០ ខែកក្កដានេះថា ប្រទេសចិនបានរាយការណ៍ពីករណីឆ្លងវីរុសថ្មីចំនួន ៤ នៅចិនដីគោកសម្រាប់ថ្ងៃទី ៩ ខែកក្កដាគឺធ្លាក់ចុះពីចំនួន ៩ ​ករណី​នៅ​ថ្ងៃមុននេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសុខភាពជាតិ​ចិន បាន​ឲ្យ​ដឹងថាការឆ្លងថ្មីចំនួន ៤ ករណី សុទ្ធ​តែ​ត្រូវបាននាំចូល​ពី​បរទេស​។ ចំណែក​ឯ​សិង្ហបុរី​វិញ ក្រសួងសុខាភិបាល (MOH) បានរាយការណ៍ពីការឆ្លងមេរោគ​កូវីដ១៩ ចំនួន ១២៥ ថ្មីគិតត្រឹមថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ (៩ កក្កដា) ក្នុងនោះមានការឆ្លង​ក្នុង​សហគមន៍​ចំនួន ២១ករណី។ ករណីសហគមន៍ថ្មីចំនួន ២១ រួមមានជនជាតិសិង្ហបុរី ៣ នាក់ជាអ្នកស្នាក់នៅអចិន្រ្តៃយ៍, អ្នកកាន់ប័ណ្ណ​ស្នាក់​នៅ​ ៣ នាក់និងអ្នកកាន់ប័ណ្ណការងារ ១៤ នាក់៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម