ដឹងអត់ អាជីវកម្មសត្វព្រៃ គំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីធម្មជាតិ និងបង្កហានិភ័យនៃការចម្លងមេរោគ ពីសត្វទៅមនុស្ស

  • 2020-07-10 10:44:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃនេះ ការដាក់អន្ទាក់សត្វព្រៃ បានក្លាយជាវិបត្តិ និងបង្កហានិភ័យធ្ងន់ធ្ងរ ដល់សត្វព្រៃដែលកំពុងរស់នៅ ក្នុងតំបន់អាស៊ីអាគ្នេយ៌ ជាពិសេសបង្កហានិភ័យនៃការចម្លងមេរោគពីសត្វទៅមនុស្សថែមទៀតផង។

តាមការប៉ាន់ប្រមាណ អន្ទាក់ប្រមាណ ១២,៣ លាន កំពុងគំរាមកំហែង ដល់ការរស់នៅរបស់សត្វព្រៃ នៅក្នុងតំបន់ការពារធម្មជាតិមួយចំនួន ដែលក្នុងនោះមានប្រទេសកម្ពុជា ឡាវ និងវៀតណាម។ អន្ទាក់ទាំងនោះត្រូវបានផលិត និងច្នៃឡើងដោយប្រើខ្សែ ឬខ្សែកាប ដែលការដាក់អន្ទាក់ទាំងនោះបង្កើនឱកាសដល់ការប៉ះពាក់ដោតផ្ទាល់ពីសត្វទៅមនុស្ស។ ក្រុមអ្នកស្រាវជ្រាវ រកឃើញថា សត្វជ្រូកព្រៃ សំពោច និងសត្វពង្រូល ស្ថិតក្នុងចំនោមសត្វច្រើនប្រភេទ ដែលជាគោលដៅនៃការដាក់អន្ទាក់ និងសុទ្ធសឹងជាប្រភេទសត្វ ដែលបង្កហានិភ័យខ្ពស់បំផុត ក្នុងការចម្លងរោគ។

ការដាក់អន្ទាក់សត្វព្រៃ កំពុងតែបំផ្លាញ និងធ្វើអោយបាត់បង់សត្វព្រៃជាច្រើន នៅក្នុងតំបន់ការពារ ដែលមានដូចជា សត្វខ្លាធំ សត្វដំរីអាស៊ី សត្វពង្រូល និងសត្វសំពោច ជាដើម។ ប្រសិនបើគ្មានការចាត់វិធានការណាមួយទាន់ពេលនោះទេុ។

សត្វព្រៃច្រើនប្រភេទ ដូចជា សត្វខ្លាធំ សត្វដំរីអាស៊ី សត្វពង្រូល និងសត្វសំពោច កំពុងត្រូវបានបំផ្លាញ និងបាត់បង់ ដោយសារតែការដាក់អន្ទាក់ ណាមួយបើគ្មានការចាត់វិធានការទាន់ពេលនោះទេ តំបន់ព្រៃទាំងមូល នឹងលែងមានវត្តមានសត្វព្រៃតទៅទៀត។ នេះបើតាមប្រសាសន៌របស់លោក Stuart Chapman ប្រធានកម្មវិធីសត្វខ្លា ប្រចាំតំបន់នៃអង្កការ WWF។

បើយោងតាមរបាយការណ៌ តម្រូវការសាច់សត្វព្រៃនិងផលិតផលសត្វព្រៃរបស់មនុស្សរស់នៅតំបន់ទីក្រុងសម្រាប់ភាពស៊ីវិល័យជាកត្តាជម្រុញឱ្យការដាក់អន្ទាក់ដើម្បីចាប់សត្វព្រៃកើនឡើង ហើយបានបង្កហានិភ័យដល់ថនិកសត្វរស់នៅលើគោកក្នុងតំបន់ប្រមាណជាង ៧០០ ប្រភេទ ក្នុងនោះរួមមានសត្វសំខាន់ៗដែលជាប្រភេទកំពុងរងគ្រោះថ្នាក់បំផុតក្នុងតំបន់ដូចជាសត្វដំរីអាស៊ី សត្វខ្លាធំ សត្វទន្សោង និងរមាំងជាដើម។ របាយការណ៍ដដែលបានបង្ហាញថាមានអន្ទាក់សរុបចំនួន ២៣៤.២៩១ ត្រូវបានដោះនិងប្រមូលចេញពីក្នុងតំបន់ការពារធម្មជាតិចំនួន ៥ នៅក្នុងប្រទេសកម្ពុជា គិតចាប់ពីឆ្នាំ២០១០ មកទល់ឆ្នាំ ២០១៩។

លោក សេង ទៀក នាយកអង្កការ WWF បានថ្លែងថា អន្ទាក់អន្ទាក់ជាកត្តាគំរាមកំហែងចម្បងចំពោះការរស់រានរបស់សត្វខ្លាធំនៅក្នុងតំបន់ ហើយវាក៏ជាកត្តារួមចំណែកដ៏ធំមួយដល់ការដែលគេសន្មត់ថាសត្វខ្លាធំនេះបានបាត់បង់ទៅហើយពីក្នុងព្រៃធម្មជាតិក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម”។ និងធ្វើអោយមានការថយចុះ នូវចំនួនសត្វស៊ីសាច់ជាអាហារ ដូចជា ទន្សោង ឈ្លូស ជ្រូកព្រៃ ខ្ទីង រមាំង និងសត្វប្រើស។ លោកក៏បានកោតសរសើរសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់ដោយមន្រ្តីឧទ្យានុរក្សនិងមន្ត្រីអនុវត្តច្បាប់ទាំងអស់នៃក្រសួងបរិស្ថាននិងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ហើយខ្ញុំក៏មានក្តីត្រេកអរចំពោះការដាក់ចេញនូវសេចក្តីណែនាំលេខ ៥ របស់អភិបាលខេត្តមណ្ឌលគិរីឆ្នាំ ២០១៩ ដែលហាមឃាត់ការទិញការលក់ ការដឹកជញ្ជូន ការប្រើប្រាស់ផលិតផលសត្វព្រៃ និងការបរិភោគសាច់សត្វព្រៃ ហើយបានឈានទៅផ្តល់ផលវិជ្ជមានក្នុងការកាត់បន្ថយនូវចរាចរសាច់សត្វព្រៃនៅតាមទីផ្សារនិងភោជនីយដ្ឋានក្នុងមូលដ្ឋាន”។

លោកបន្ថែមទៀតថា៖“អន្ទាក់នៅតែជាក្តីបារម្ភចំបងចំពោះការរស់រានរបស់សត្វព្រៃ។ ហើយការដកអន្ទាក់ចេញពីព្រៃតែមួយមុខនៅមិនទាន់គ្រប់គ្រាន់ទេ។ ការពង្រឹងបទបញ្ញត្តិច្បាប់បន្ថែមទៀត ការបង្កើនប្រសិទ្ធភាពក្នុងអនុវត្តនីតិវិធីតុលាការ និងការដាក់ទោសទ័ណ្ឌឱ្យធ្ងន់ធ្ងរដល់ជនល្មើសច្បាប់ សុទ្ធសឹងជាតម្រូវការចាំបាច់ណាស់ដើម្បីបញ្ចប់ការធ្វើពាណិជ្ជកម្មសត្វព្រៃដែលជាគោលដៅនៃការដាក់អន្ទាក់ ជាពិសេសពពួកថនិកសត្វមានក្រចកជើងចំពាម ពពួកបក្សី និងពពួកល្មូនផ្សេងទៀតដែលមានហានិភ័យខ្ពស់ក្នុងការចម្លងមេរោគដល់មនុស្ស។

អត្ថបទ ៖ Art

អត្ថបទពេញនិយម