Bruno ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ PL ប្រចាំខែជា​លើក​ទី​២​

  • 2020-07-10 10:49:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ខ្សែ​បម្រើ​សញ្ជាតិ​ព័រទុយហ្គាល់​ Bruno Fernandes បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម Premier League ប្រចាំ​ខែ​មិថុនា​។

ការ​ឈ្នះ​ពាន​ខាង​លើ​នេះ​ជា​លើក​ទី​២​ ហើយ​សម្រាប់​​ Bruno ដោយ​កីឡាករ​រូប​នេះ​ធ្លាប់​ទទួល​បាន​ពាន​នេះ​រួច​ម្ដង​មក​ហើយ​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២០​។

ការ​ទទួល​បាន​​ពាន​មួយ​នេះ​ គឺ​ធ្វើ​តាម​រយៈ​ការ​បោះ​ឆ្នោត​ របស់​​អ្នក​គាំទ្រ​ទាំង​អស់​ ដែល​មើល​ឃើញ​ពី​សមត្ថភាព​ របស់​កីឡាករ​រូប​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ Bruno បាន​ចូល​រួម​បាន​ ៥​ប្រកួត​ រក​គ្រាប់​បាល់​បាន​ ៤គ្រាប់​ ជួយ​ Assist ដល់​ក្រុម​ជា​ច្រើន​ទៀត​៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ ហ៊ីម រស្មី