Leicester ​ចាញ់​យប់មិញ ​ជា​ឱកាស​មាស​ពេជ្រ​របស់ Man Utd ​ហើយ​

  • 2020-07-13 02:00:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Leicester City ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ Bournemouth ​ក្នុង​លទ្ធផល ៤-១ ​ឯ​ណោះ​ក្នុង​ការ​ប្រកួត Premier League ​សប្ដាហ៍​ទី​៣៥​នៅ​យប់មិញ​នេះ។

​ក្រុម​របស់​លោក Rodgers ​តាំង​ពី​បើក​រដូវ​កាល​វិញ​មក​នេះ ​លេង​មិន​បាន​ល្អ​នោះ​ទេ ពោល​គឺ​ពួកគេ​ឈ្នះ​បាន​តែ​ម្ដង​ប៉ុណ្ណោះ ​ហើយ​បច្ចុប្បន្ន​នេះ​ប្រឈម​នឹង​ការ​ធ្លាក់​ចេញ​ពី​តំបន់ Top4 ​ថែម​ទៀត។ ​ជាក់​ស្ដែង​នៅ​យប់មិញ ​លេង​នៅ​ទឹក​ដី Bournemouth ​បាន​បរាជ័យ​ដល់​ទៅ​៤-១ ​យ៉ាង​អាម៉ាស់​ផង​ដែរ។

ជាមួយ​ការ​បរាជ័យ​នេះ ​ធ្វើ​ឱ្យ​ក្រុម​នៅ​លេខ​៥ ហើយ​សល់​១​ប្រកួត​ក្នុង​ដៃ Manchester United ​កាន់​តែ​សប្បាយ​ចិត្ត​ខ្លាំង​ឡើង​ហើយ។ ​ប្រសិន​បើ​បិសាច​ក្រហម​យក​បាន​៣​ពិន្ទុ​ពី​ក្រុម​Southampton ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​យប់​នេះ ​នោះ​ពួកគេ​នឹង​ហក់​ឡើង​ដល់​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​តារាង​ឯ​ណោះ ​ហើយ Chelsea ​ធ្លាក់​មក​លេខ​៤ ​និង Leicester City ធ្លាក់​ដល់​លេខ​៥​វិញ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ