អស់​ស្ទះ! ខ្លាំង​ប៉ះ​ខ្លាំង មិន​ដល់​១​នាទី​ផង រក​បាន​១គ្រាប់​បាត់ (វីដេអូ)

  • 2020-07-13 03:11:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ចែអាជ្ញាកណ្ដាលបាន​បន្លឺឡើង ការ​ប្រកួត​ក៏ចាប់ផ្ដើម ប៉ុន្តែ​មិន​ទាន់​ក្ដៅ​សាច់​ស្រួលបួល​ផង ក្លឹប​ភ្នំពេញ​ក្រោន បាន​បំប៉ោង​សំណាញ់​ទី​ក្រុម​ម្ចាស់​ផ្ទះណាហ្គាវើលដ៍១គ្រាប់​ ដោយ​ខ្សែ​ប្រយុទ្ធ Timothy Okereke នៅវិនាទី​៣២ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ កាល​ពី​ម្សិលមិញ​។

រូបភាព​ភ្នំពេញក្រោន

មួយគ្រាប់នាំមុខ បានធ្វើឱ្យភ្នំពេញក្រោនកាន់តែមាន​កម្លាំង​ចិត្ត ហើយ​ពួកគេ​បន្ត​ដាក់​សម្ពោធ​លើ​ក្រុម​ម្ចាស់​ផ្ទះ។ យ៉ាងណា​ណាហ្គាវើលដ៍ មិន​ឱ្យ​ភ្នំពេញក្រោន​ជិះសេះ​លែង​ដៃ​ទេ ពោល​គឺ​សម្រុក​វាយ​បក​រកគ្រាប់​បាល់​វិញ រហូត​ទទួល​បាន​បាល់​ពិន័យ​ប៉េណាល់ទី ប៉ុន្តែកីឡាករ Marcio ធ្វើ​មិន​បាន​សម្រេច​ឡើយ។

លទ្ធផល​បញចប់​ត្រឹម ០-០ ក្នុង​តង់​ទី​មួយ។ ការ​ប្រកួត​ចាប់​ផ្ដើម​នៅ​តង់​ទី​ពីរ ក្រុម​ទាំង​ពីរ​បាន​សម្រុក​គ្នា​ទៅវិញ​ទៅ​មក រហូត​ដល់​នាទី​៨០ ទើប​ណាហ្គា​វើលដ៍រកបាន​១គ្រាប់​តាម​ស្មើ​វិញ​ដោយ Marcio។

​ចប់​ការ​ប្រកួត​៩០​នាទីក្នុង​សប្ដាហ៍​ទី​៦ នៃការប្រកួត​ដណ្ដើម​​ពានរង្វាន់លីគកំពូល​កម្ពុជាឆ្នាំ​២០២០ ក្រុម​ទាំង​ពីរ​​បញ្ចប់​ទៅដោយ​លទ្ធផល ១-១ បាន​ត្រឹម​ចែកគ្នា​ម្នាក់​១​ពិន្ទុ​ប៉ុណ្ណោះ។

សូមទស្សនាវីដេអូ!

រូបភាពណាហ្គាវើលដ៍

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម