អត់ចេញក្រៅសោះ តែមុខចេះតែរមាស់ នេះអាចជាមូលហេតុ និងដំណោះស្រាយ

  • 2020-07-13 03:25:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​មុន​ ពេល​មុខ​ឡើង​មុន​ ឬ​រមាស់ ធ្វើ​ឲ្យ​នៅ​មិន​សុខ​ចង់​តែ​អេះ​ ចេះ​តែ​គិត​ថា​មក​ពី​ត្រូវ​ធូលី​ដី ឬ កម្តៅ​ថ្ងៃ​ច្រើន​។ តែ​ដល់​ឥលូវ​ទើប​ដឹង​ថា នៅ​តែ​ក្នុង​ផ្ទះ​ក៏​រមាស់ ឬ​ឡើង​ក្រហាយ​មុខ​ដែរ​ ។ ពិត​ណាស់ សម្រាប់​រដូវ​ក្តៅ​ដូច​បច្ចុប្បន្ន ទោះ​មិន​ចេញ​ក្រៅ​ផ្ទះ ហាល​ថ្ងៃ​ក្តី ក៏​ផ្ទៃ​មុខ​របស់​អ្នក​ងាយ​នឹង​ប្រែ​ជា​ក្តៅ ក្រហាយ ឬ​ឡើង​ខ្លាញ់​ស្អិត ដោយ​សារ សម្ពាធ​បរិយាកាស​ដែល​ក្តៅ​ស្អុះ​ស្អាប់។ មួយ​វិញ​ទៀត បើ​សិន​អ្នក​នៅ​ក្នុង​ម៉ាស៊ីន​ត្រជាក់​យូរ​ម៉ោង ស្បែក​ក៏​ប្រែ​ជា​ស្ងួត​ខ្លាំង ដែល​អាច​បណ្តាល​ឲ្យ​រមាស់​ផង​ដែរ។

ក្រៅពីនេះ មាន​មូលហេតុ​ធំៗ​មួយចំនួនទៀត ដែល​នាំ​ឲ្យ​មុខ ស្ងួត ឡើង​កន្ទួល​រមាស់​ក្រហម​ ទោះ​មិន​ចេញ​ទៅ​ខាង​ក្រៅ​ ដូចជា ៖

១ . មុខប្រុងឡើងមុន ដោយ​សារការស្ទះរន្ធញើស ៖ ពេល​ខ្លះ​ការ​កើត​មុន​លើ​ផ្ទៃ​មុខ​ អាច​​បណ្ដាល​មក​ពី​ការ​រមាស់ និង​កេះ​មុខ​ញឹក​ញាប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មេរោគ​ដែល​នៅ​ជាប់​លើ​ដៃ​តោង​ដល់​ផ្ទៃ​មុខ​បាន ។ មួយ​វិញ​ទៀត ​មូលហេតុ​ដែល​បង្ក​ឲ្យ​កើត​មុន បណ្តាល​មក​ពី​វិបត្តិ​នៃ​ក្រពេញខ្លាញ់ Sebaceous ដែល​កើត​ឡើង​ដោយ​សារធាតុ​កខ្វក់ ឬ​មេរោគ ការ​កើន​ឡើង​នៃ​អ័រម៉ូន​អឺស្រ្តូ​ហ្សែន ឬ បញ្ហា​ស្ត្រេស ភាព​តាន​តឹង និង​កោសិកា​ស្បែក​ចាស់ ដែល​ជា​កត្តា​បង្ក​ឲ្យ​ស្ទះ​រន្ធ​ញើស និង​គល់​រោម។​

​២. រមាស់​តែ​គ្មាន​ស្នាម​កន្ទួល​ក្រហម ៖ បើ​គ្មាន​កន្ទួល​ក្រហម​លើ​ផ្ទៃ​មុខ​ប៉ុន្តែ​មាន​អាការៈ​រមាស់​នោះ​ អាច​ជា​រោគ​សញ្ញា​ប្រតិកម្ម​ទៅ​នឹង​អាហារ​ ឬ​របស់​ដែល​អ្នក​បាន​ប៉ះពាល់។ ​សូម្បី​តែ​ខ្វះ​ជាតិ​ដែក​ក្នុង​ឈាម​ក៏​អាច​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត និង​រមាស់​បាន​ដែរ។

៣. ប្រតិកម្ម​អាហារ ៖ បើ​អ្នក​ញ៉ាំ​របស់​អ្វី​មួយ បង្ក​ឲ្យ​មានឡើង​កន្ទួល​រមាស់​ មាន​ន័យ​ថា​អ្នក​កំពុង​តែ​មាន​បញ្ហា​អាឡែហ្ស៊ី​អាហារ​ (​Allergy)។ មាន​មនុស្ស​មួយ​ចំនួន​បាន​ប្រតិកម្ម​ជា​មួយ​ប្រភេទ​អាហារ​ខុសៗ​គ្នា​ដូចជា ៖ គ្រឿង​សមុទ្រ, សណ្ដែកដី, សាច់​គោ -ល- នោះ​គឺ​អាស្រ័យ​ទៅ​លើ​រូបរាង​កាយ​របស់​មនុស្ស​ម្នាក់​ៗ។

៤. ប្រើប្រាស់ផលិតផល​ថែស្បែកគ្មាន​ម៉ាក​ត្រឹមត្រូវ (ឡេលាយ) ៖ ផលិតផល​​ដែល​​ដាក់​លក់​នៅ​តាម​ផ្សារ ឬ​តាម​​អនឡាញ​មួយ​ចំនួន​ មិន​មាន​ម៉ាក​សញ្ញា​ គឺមិនបានឆ្លងកាត់​ការ​​ត្រួត​ពិនិត្យ គុណភាព​ត្រឹម​ត្រូវ​ តាម​ស្តង់ដារ​របស់​ក្រសួង​សុខាភិបាល​នោះ​ទេ ។ ភាគ​ច្រើន​ជា​ប្រភេទ​ឡេ​លាយ មាន​ការ​ធានា​ត្រឹម​មាត់​អ្នក​លក់ ប្រើ​ទៅ​ឆាប់​ឃើញ​ប្រសិទ្ធិភាព តែ​ឆាប់​ក៏​ខូច​ស្បែក ឬ​អាច​បណ្ដាល​ឲ្យ​ស្បែក​អ្នក​មាន​បញ្ហា​រលាក​យូរ​អង្វែង និង​កន្ទួល​រមាស់​ធ្ងន់ធ្ងរ​​ក៏មាន ។

៥. រមាស់​ដោយសារ​ កាំរស្មីពណ៌ខៀវចេញពីអេក្រង់ទូរសព្ទ ឬកុំព្យួទ័រ ៖ ការ​នៅ​មុខ​ចំ​នឹង​​រស្មី​ពណ៌​ខៀវ​ចេញ​ពី​អេក្រង់​ទូរសព្ទ ឬ​កុំព្យួទ័រ ច្រើន​ពេក​អាច​​បណ្ដាល​ឲ្យ​​ស្បែក​ឡើង​ខ្លាញ់ ស្អិត ប្រែ​ជា​ស្រអាប់ ស្ងួត​ រួច​នឹង​ចាប់​ផ្ដើម​ទៅ​ជា​រមាស់។ ដំណោះ​ស្រាយ​នោះ​​គឺ ៖

  • លាង​សម្អាត​មុខ​ឲ្យ​បាន​ត្រជាក់​ស្បែក ដោយ​ប្រើ​ហ្វូម​​លាង​សម្អាត​មុខដែល​អាច​ជ្រាប​ចូល​ទៅ​សម្អាត​បាន​ជ្រៅ​ដល់​រន្ធ​ញើស ទើប​អាច​បង្ការ​ការ​កក​ស្ទះ​នៃ​ធូលី កខ្វក់ ឬសារ​ធាតុ​ពុល​ផ្សេង ដូច​ជា​ប្រើ ហ្វូម​លាង​សម្អាត​ផ្ទៃ​មុខ​ ផនស៍​ ព្យួរវ៉ាយ ដែល​ផ្សំ​ចេញ​ពី​​កាបូន​ធ្យូង​ថ្ម​ និង​តែ​បៃតង​ជប៉ុន សក្តិ​សម​បំផុត​នា​រដូវ​ក្ដៅ​នេះ ។ សារធាតុ​​កាបូន​ធ្យូង​ថ្ម អាចចូល​ទៅ​សម្អាតផ្ទៃមុខ កម្ចាត់មេរោគបានស្អាតល្អ ឯតែបៃតង មានសារធាតុប្រឆាំងអុកស៊ីតកម្ម និង​ព្យាបាលស្បែកដែលរលាក។
  • គួរ​ប្រើ​ឡេលាបថែបំប៉នស្បែកដែលផ្តល់សំណើមសម្បូរដោយ​វីតាមីន ដូចជាក្រែមលាបមុខ ផនស៍ វ៉ាយប៊ីយូធី Super Cream ដែលមានវីតាមីន Gluta Boost និងវីតាមីន B3+ អាចជួយផ្តល់សំណើម ចញ្ចឹមស្បែកមុខ ធ្វើឲ្យមុខសម៉ដ្ឋរលោងបែបធម្មជាតិ។
  • ងូត​ទឹក​ជា​មួយ​ទឹក​ក្ដៅឧណ្ណៗ

  • ព្យាយាមកុំយកដៃប៉ះផ្ទៃមុខ ឬ កេះកន្តួលលើស្បែកមុខឲ្យសោះ។

  • បើ​ត្រូវ​ពាក់​ម៉ាស​ការពារ​មេរោគ​ពេល​ចេញ​ក្រៅ​ផ្ទះ គួរ​កុំ​ឲ្យ​រឹប​តឹង​ពេក ដោយ​រក្សាគម្លាតពីមនុស្សម្នា ១​ម៉ែត្រ​កន្លះ។ ហើយ​ត្រូវ​លាប​ឡេ​ផ្តល់​សំណើម​នៅ​ត្រង់​កន្លែង​ម៉ាស​ប៉ះ​ផ្ទៃ​មុខ​ទើប​មិន​រមាស់​ស្បែក។

  • មិន​គួរ​ប្រើ​ផលិតផល​ណា​ដែល​មាន​ក្លិន​ក្រអូប​ខ្លាំង​នោះ​ទេ

  • ជៀស​វាង​បោក​គក់​សំលៀកបំពាក់​ជា​មួយ​សាប៊ូ​ដែល​កាត់​ខ្លាំង ឬ​មាន​សារធាតុ​គីមី​ខ្លាំង

  • ពិនិត្យ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ខាង​សើ​ស្បែក ក្នុង​ករណីរមាស់​មិនអាចទ្រាំបាន។

  • កាត់​បន្ថយ​កម្រិត​ស្ត្រេស ឬ ​ភាព​តាន​តឹង​ ដោយ​ការហាត់កីឡា​ ឬ ដើរកម្សាន្ត

  • ជៀសវាង​ផ្លាស់​ប្ដូរ​កម្រិត​សីតុណ្ហភាព​ក្នុង​បន្ទប់​ដែល​មាន​ម៉ាស៊ីន​ត្រជាក់ភ្លាមៗ ដែលម្តងត្រជាក់ ម្តងក្រៅ ញឹកញាប់ក៏អាច​ធ្វើ​ស្បែក​អ្នក​ផ្សាំ​មិន​ទាន់​នឹង​បរិយាកាស​ នឹង​ទៅជា​រមាស់

  • ផឹក​ទឹក​​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​ខ្លួន​ប្រាណ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ ហើយ​ត្រជាក់​ពីខាងក្នុង​ ៕

ប្រភព៖ Goodhousekeeping | medicalnewstoday   ណារីតា