ស្ងាត់ៗ ផលិតកម្ម Galaxy លេចគម្រោង​អ​គារ​ដ៏ស្កឹមស្កៃ ត្រៀម​បណ្ដុះ​ធនធាន​សិល្បៈបន្ថែម

  • 2020-07-13 07:46:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម Galaxy របស់​ឧកញ៉ា​វ័យ​ក្មេង ឡេង ណាវាត្រា ដែល​មាន​មុខ​ជំនួញ​ជា​ច្រើន​នៅ​ក្នុង​ដៃ បាន​​បញ្ចេញ​នូវ​រូប​អគារ​ដ៏​ប្រណីត​មួយ ដើម្បី​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​បន្ថែម​លើ​វិស័យ​សិល្បៈ។

ទំព័រ​​ហ្វេសប៊ុក​ផ្លូវការ​របស់​ផលិតកម្ម​ Galaxy បាន​បង្ហោះ​សារ​ខ្លី​មួយ​ ដោយ​មាន​ភ្ជាប់​រូប​ថត​ ៤​សន្លឹក​ នៅ​ថ្ងៃទី១៣ ខែ​កក្កដានេះថា Galaxy បាន​ចំណាយ​ទឹក​ប្រាក់​ជាង ​៣​លាន​ដុល្លារ​សង់​អគារ​ផ្ទាល់​ខ្លួន ដើម្បី​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​បន្ថែម​ ចូល​រួម​ប្រកួត​ប្រជែង​ទីផ្សារ​អន្តរជាតិ​ក្នុង​វិស័យ​សិល្បៈ​លើ​បណ្ដាញ​អ៊ីនធើណិត។

Sabay មិន​ទាន់​អាច​ទាក់ទង​តំណាង​ផលិតកម្ម ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ព័ត៌មាន​លម្អិត​ជុំវិញ​ការ​សាងសង់​អគារ​ថ្មី​នេះ​នៅ​ឡើយ។ ប៉ុន្តែ​ប្រភព​ខ្លះ​បង្ហើប​ថា អគារ​ចាប់​ផ្ដើម​សាងសង់​ជា​ច្រើន​ឆ្នាំ​ហើយ ហើយ​គិត​មក​ដល់​ពេល​រួច​រាល់​ប្រមាណ​ ៨០​% ទើប​ផលិតកម្ម​ហ៊ាន​បញ្ចេញ​ឲ្យ​សាធារណៈ​ជន​ដឹង​នៅ​ពេល​នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម