មើលគេសាកថ្មទូរសព្ទត្រឹម ១៥នាទីពេញ ដោយប្រើបច្ចេកវិទ្យាសាក 120W

  • 2020-07-14 02:24:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​នេះ​​ម៉ាក​យីហោ​ iQOO ដែល​ស្ថិត​ក្រោម​ការ​កាន់​កាប់​របស់ vivo បាន​​​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​​នូវ​​បច្ចេកវិទ្យា​ Super FlashCharge 120W ជា​បច្ចេកវិទ្យា​សាក​ថ្ម​ទូរសព្ទ​កម្លាំង 120W ​ដោយ​​រំពឹង​ថា​នឹង​​បង្ហាញ​វត្តមាន​លើ​ស្មាតហ្វូន​ចាប់​​ពី​ដើម​ខែ​សីហា​ខាង​មុខ។

ពេល​នេះ​វិបសាយ Android Authority បាន​បង្ហាញ​ចេញ​វីដេអូ​អំពី​​បច្ចេកវិទ្យា​សាក​ថ្ម​កម្លាំង 120W របស់​ iQOO ដោយ​​ក្នុង​វីដេអូ​មាន​បង្ហាញ​ថា​ប្រើ​ពេល​ត្រឹម ៥​នាទី អាច​សាក​ថ្ម​បាន​ដល់ ៥០% ​ហើយ​ ១០​នាទី សាក​បាន ៨០% និង​​ ១៥នាទី សាក​បាន​ពេញ ១០០%៕

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង