រាជរដ្ឋាភិបាលកម្ពុជា ត្រៀមទម្លាក់លុយបន្ថែម ៥លានដុល្លារ ដើម្បីជំរុញវិស័យកសិកម្ម
- 2020-07-14 03:22:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាជរដ្ឋាភិបាលកម្ពុជា ត្រៀមទម្លាក់លុយបន្ថែម ៥លានដុល្លារ ដើម្បីជំរុញវិស័យកសិកម្ម
ចន្លោះមិនឃើញ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យគ្រប់គ្នាជំរុញវិស័យកសិកម្ម ដោយរដ្ឋត្រៀមទម្លាក់លុយឲ្យបានដល់ ៥លានដុល្លារ ពង្រឹងវិស័យកសិកម្ម ដើម្បីបង្កើនការងារដល់ប្រជាកសិករ។ សម្ដេចលើកឡើងបែបនេះនៅអំឡុងពេលចុះត្រួតពិនិត្យ មើលជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ហើយនឹងឆ្លៀតឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ នៅស្រុកពាមរក៍ខេត្តព្រៃវែង។
ទាក់ទិននឹងបញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅដំណាក់កាលដំបូង ក្រសួងសេដ្ឋកិច្ចបានទម្លាក់លុយចំនួន៥០ម៉ឺនដុល្លារ ដើម្បីសាកល្បងលើការពង្រឹងវិស័យកសិកម្ម ជាពិសេសលើការចិញ្ចឹមត្រី។
តាមរយៈការផ្សាយផ្ទាល់ពីផេករបស់ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា យើងត្រូវជួយជំរុញលើវិស័យកសិកម្ម ជាពិសេសការចិញ្ចឹមត្រី ត្រីអណ្ដែង ជាដើម។ យើងទម្លាក់លុយជួយដល់ពួកគាត់ ដោយផ្ដល់តង់ ពូជត្រី និងសម្ភារៈមួយចំនួន ផ្ដល់ជូនដោយឥតគិតថ្លៃដល់ប្រជាកសិករ។
សម្ដេចតេជោ ហ៊ុន សែន បានសង្កាត់ធ្ងន់ថា យើងត្រូវជំរុញឲ្យមានការចិញ្ចឹមត្រីឲ្យបានដល់ ១០ម៉ឺនគ្រួសារ ហើយរដ្ឋត្រូវបង្កើនការទម្លាក់លុយជួយពួកគាត់ឲ្យបាដល់ ៥លានដុល្លារ ដែលមធ្យោបាយនេះ គឺជាផ្នែកមួយសម្រួលដល់ប្រជាកសិករផង និងបង្កើតការងារឲ្យប្រជាកសិករ។
សម្រាប់អ្នកខេត្តព្រៃវែង សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមទៀតថា «ខេត្តព្រៃវែង ជាអធិរាជត្រីអណ្ដែង»។ ការលើកឡើងនេះ ក្រោយពីសម្ដេចតេជោ សម្រេចចិត្តទម្លាក់លុយចំនួន ៥០ម៉ឺនដុល្លារ សម្រាប់គាំទ្រដល់ប្រជាកសិករប្រមាណជា ១ពាន់គ្រួសារ ដើម្បីចិញ្ចឹមកង្កែប និងត្រីអណ្ដែង នៅខេត្តព្រៃវែង។ ចំពោះថវិកាមិនគ្រប់គ្រាន់គឺអាចបន្ថែមទៀត ដើម្បីធ្វើឲ្យខេត្តព្រៃវែង ក្លាយជា អធិរាជត្រីអណ្ដែង ៕