ត្រៀមស៊ីហ្គេម សហព័ន្ធបាល់ទាត់កម្ពុជា បង្កើតកម្មវិធីប្រកួត៦ទៀតនៅឆ្នាំ ២០២០នេះ
- 2020-07-14 03:59:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀមស៊ីហ្គេម សហព័ន្ធបាល់ទាត់កម្ពុជា បង្កើតកម្មវិធីប្រកួត៦ទៀតនៅឆ្នាំ ២០២០នេះ
ចន្លោះមិនឃើញ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំការប្រកួតជ្រើសរើសជើងឯកសម្រាប់ឆ្នាំ២០២០នេះ ចំនួន៦កម្មវិធីឯណោះ ដើម្បីត្រៀមខ្លួនឆ្ពោះទៅការប្រកួតស៊ីហ្គេម២០២៣។ដោយកម្មវិធីប្រកួតទាំង៥នោះរួមមាន៖
១ ការប្រកួតជម្រើសជើងឯកជាតិលីគទី២
២ ពានរង្វាន់បាល់ទាត់ក្នុងសាលថ្នាក់ជាតិ
៣ ជម្រើសជើងឯកបាល់ទាត់នារី
៤ ជម្រើសជើងឯកបាល់ទាត់នារីក្រោមអាយុ១៨ឆ្នាំ
៥ ពានរង្វាន់យុវជនក្រោមអាយុ១៨ឆ្នាំ
៦ ពានរង្វាន់បាល់ទាត់យុវជនក្រោមអាយុ១៥ឆ្នាំ
រំលឹកថាសហព័ន្ធបាល់ទាត់កម្ពុជា កំពុងសម្រុកខ្លាំងមែនទែន ដើម្បីជ្រើសរើសកីឡាករល្អៗ ត្រៀមលក្ខណៈឱ្យបានរួចរាល់សម្រាប់ការប្រកួតស៊ីហ្គេម២០២៣ខាងមុខនេះ។ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជាធ្លាប់និយាយថាក្នុងនាមជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣នេះ លោកចង់បានមេដាយមាសតែម្ដង មិនត្រឹមតែចូលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះទេ៕