ឈប់ពីជាងសំណង់ មកចាប់ផ្តើមសាកល្បងចិញ្ចឹមបង្កងអូស្រ្តាលី និង ចិញ្ចឹមត្រី ធ្វើឲ្យជីវភាពប្រសើរច្រើន

  • 2020-07-14 08:28:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ប្រធានមន្ទីររួមជាមួយក្រុមការងារបានចុះពិនិត្យការធ្វើវារីវប្បកម្ម ចិញ្ចឹមបង្កងអូស្រ្តាលី និង ចិញ្ចឹមត្រី (ត្រីអណ្តែង និងត្រីប្រា) របស់កសិករ ជា ខេង អាយុ ២៨ឆ្នាំ រស់នៅភូមិសែនជ័យ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយពីមុនប្រកបរជាងសំណង់ តែការធ្វើសំណង់មានការលំបាក និងហត់នឿយ ហើយប្រាក់ចំណូលបានតិចតួចមិនអាចតែចិញ្ចឹមគ្រួសារបាន។

គាត់បានចាប់ផ្តើមសាកល្បងចិញ្ចឹមត្រីប្រា ចំនួន១ស្រះ ៣ ០០០ក្បាល បានទទួលជោគជ័យ និងសម្រេចចិត្ត ពង្រីកស្រះ២បន្ថែម(ត្រីអណ្តែងចំនួន១ស្រះ ប្រហែល ៣ ០០០ក្បាល និងចិញ្ចឹមត្រីប្រាចំនួន១ស្រះ ១ ៥០០០ក្បាល)។ គិតមកដល់ពេលនេះចិញ្ចឹមត្រីអណ្តែងបានរយ:ពេលជិត៣ខែ និងលក់ជាបណ្តើរៗ ក្នុង១គីឡូតម្លៃ ៦ ០០០ ទៅ ៧ ០០០រៀល។

ដោយមានការណែនាំពីជំនាញ អ្នកបច្ចេកទេសរួចមក កសិករបានសាកល្បងចិញ្ចឹមបង្កងដោយប្រើអាងចំនួន៤ និងមេពូជចំនួន ៥០ក្បាល និងកូនបង្កង ៣២០កូន។

ជាលទ្ធផល បច្ចុប្បន្នមានបង្កងជាមេពូជសរុបចំនួន ២០០ក្បាល និងកូនសម្រាប់លក់ចំនួនប្រហែល ២ ០០០ក្បាល។ ទន្ទឹមនឹងការធ្វើវារីវប្បកម្មបានទទួលផលល្អ និងមានចិត្តស្រលាញ់ការងារផង ជាផែនការនិងរៀបចំអាង២ទៀត សម្រាប់ផលិតកូនកង្កែបសម្រាប់លក់បន្តទៀត៕

ប្រភព៖ ក្រសួងសកិកម្ម រុក្ខាប្រមាញ់និងនេសាទ

អត្ថបទពេញនិយម