ទស្សនាបច្ចេកទេសទាំងស្រុងរបស់ Kubo លេងទល់នឹង Real ពិតជាមិនធម្មតា
- 2020-07-14 08:32:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនាបច្ចេកទេសទាំងស្រុងរបស់ Kubo លេងទល់នឹង Real ពិតជាមិនធម្មតា
ចន្លោះមិនឃើញ
ខ្សែបម្រើប្រយុទ្ធសញ្ជាតិជប៉ុន Takefusa Kubo បានបង្ហាញសមត្ថភាពគួរឲ្យចាប់អារម្មណ៍ អំឡុងពេលលេងទល់នឹងក្លឹបដើមរបស់ខ្លួន Real Madrid កាលពី៣សប្ដាហ៍មុន។
Kubo ត្រូវបាន Madrid បោះឲ្យក្លឹបរួមលីគ Mallorca ខ្ចីជើងមួយរដូវកាលដើម្បីពង្រឹងសមត្ថភាព។ នៅទីនោះគេបានបង្ហាញខ្លួនស្ទើរគ្រប់ប្រកួត ពោលលេងបាន៣៣ប្រកួតក្នុងលីគ ទាត់បញ្ចូលទី៤គ្រាប់។
កាលពីថ្ងៃទី ២៥ ខែ មិថុនាកន្លងទៅ កីឡាករវ័យ១៩ឆ្នាំបានបង្ហាញខ្លួនឲ្យ Mallorca ប៉ះជាមួយ Madrid ក្នុងពានរង្វាន់ La Liga។ ក្នុងជំនួបនេះ Kubo បានបញ្ចេញសមត្ថភាពដែលខ្លួនគ្មានសល់ ដើម្បីឲ្យលោក Zinedine Zidane មើលឃើញនិងយកគេត្រលប់ទៅវិញ។ ជាការពិតKubo ហាក់កើនសមត្ថភាពលេងជាងមុន ដែលអាចទាញដាច់កីឡាករ Real និងលេងដោយទំនុកចិត្ត។
ចាំមើលរដូវកាលក្រោយ Zidane យក Kubo ទៅវិញឬយ៉ាងណា? ទស្សនាការលេងរបស់គេទល់នឹង Madrid៖