Giroud ​លោត​ចាក់​អន្ទង់​១​ក្បាល ជួយ Chelsea ​យក​បាន​៣​ពិន្ទុ​ពី​ក្រុម​បាត​តារាង​

  • 2020-07-15 02:30:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Olivier Giroud ​លោត​តែត​១​ក្បាល​បញ្ចូល​ទី​នៅ​ចុង​តង់​ទី​១ ​ជួយ​ក្រុម Chelsea ​យក​ឈ្នះ​លើ​ក្រុម Norwich ​បាន​ក្នុង​លទ្ធផល ១-០ ​នៅ​ការ​ប្រកួត​សប្ដាហ៍​ទី​៣៦។

​ក្រុម​របស់​លោក Lampard ​សម្រាប់​ការ​ប៉ះ​ក្រុម​ធ្លាក់​ទៅ​លេង​នៅ​លីគ​២​ដោយ​ស្វ័យ​ប្រវត្តិ​ខាង​លើ​នេះ ​ហាក់​ដូចជា​ពិបាក​ស្វែង​រក​គ្រាប់​បាល់​ណាស់។ ​បើ​ទោះ​ជា​ការ​សម្រុក​កើត​មាន​ច្រើន​យ៉ាង​ណា​ក្ដី តែ​សំណាង​មិន​ទាន់​កើត​មាន​ឡើយ ​ដោយ​ត្រូវ​រង់​ចាំ​ដល់​នាទី​៤៥+៣ ​ទើប​រក​បាន​១​គ្រាប់ ដោយ​ការ​តែត​ចាក់​អន្ទង់​របស់ Giroud ​ហើយ​វា​ក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ​ផង​ដែរ។ ​

ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​នេះ​ហើយ ធ្វើ​ឱ្យ​ក្រុម Chelsea ​ឈរ​នៅ​លេខ​៣​ក្នុង​តារាង ​ដាច់​ពិន្ទុ​ក្រុម Leicester City ​និង Man Utd ​៤​ពិន្ទុ។ ​តែ​ក្រុម​ទាំង​ពីរ​នេះ ​នៅ​សល់​ការ​ប្រកួត​១​ប្រកួត​ក្នុង​ដៃ​ទៀត ដែល​ជា​ការ​ប្រកួត​សប្ដាហ៍​ទី​៣៦​ដែរ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ