Mercedes-AMG ចេញឡាន GT Black Series ថ្មី កម្លាំងជាង៧០០សេះ រាងរឹតតែកាច

  • 2020-07-15 06:42:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mercedes-AMG បានប្រកាសចេញរថយន្តម៉ូដែល GT Black Series ថ្មី ដែលមើលទៅរឹតតែកាចជាងម៉ូដែល GT ធម្មតា។

រថយន្ត Mercedes-AMG GT Black Series នេះ បំបាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo V8 មានកម្លាំងរហូតដល់ទៅ ៧២០សេះ ប្រើជាមួយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch និង ប៉ុងមួយវិលកង់ក្រោយ ដែលអាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,២វិនាទីប៉ុណ្ណោះ និងមានល្បឿនរហូតដល់ទៅ ៣២៥គីឡូម៉ែត្រក្នុងមួយម៉ោង។

ជាមួយគ្នានេះ GT Black Series បានតុបតែងនូវ Carbon-fiber មួយជុំតួខ្លួនតែម្តង។ ក្រៅពីនោះ លក្ខណៈពិសេសមួយចំនួនទៀតមានដូចជា ប្រព័ន្ធហ្វ្រាំងសេរ៉ាមិច, កាងក្រោយ Carbon-fiber, ប្រព័ន្ធស៊ីម៉ាំងស្ព័រ៤ និងយ៉ាន់ពណ៌ខ្មៅរលោង ១០កាំ ជាដើម។

ចំណែកឯកាប៊ីនខាងក្នុងវិញ មានដូចជា កៅអីស្បែកស្ព័រ Nappa Leather លើគ្រោងកៅអីធ្វើពី Carbon-fiber ជាដើម។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Mercedes-AMG មិនទាន់បានបង្ហាញពីតម្លៃលក់របស់វានៅឡើយទេ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម