កម្មវិធីមួយនេះឡើងកូដភ្លាមៗ ក្រោយ TikTok លែងបានឈរជើងនៅឥណ្ឌា

  • 2020-07-15 07:48:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​ខែ​មិថុនា ​​រដ្ឋាភិបាល​ឥណ្ឌា​បិទ​មិន​ឲ្យ​ប្រើ​កម្មវិធី​ចិន​ចំនួន ៥៩ រួម​មាន​ទាំង TikTok។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ កម្មវិធី Roposo ដែល​ជា​គូ​ប្រជែង​របស់ TikTok មាន​អ្នក​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​​ច្រើន​សន្ធឹក។

Roposo បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ពីរ​សប្ដាហ៍​មុន​ចំនួន​អ្នក​ប្រើ​ប្រាស់​ថ្មី​ក្នុង​ពេល​មួយ​ម៉ោង ​បាន​កើន​ឡើង​ដល់​ចំណុច​ខ្ពស់​មួយ​គឺ​ដល់ ៥០​ម៉ឺន​នាក់ ហើយ​ក្រុមហ៊ុន​រំពឹង​ថា​នឹង​មាន​អ្នក​ប្រើ​ប្រាស់​សរុប ១០០​លាន​នាក់ ត្រឹម​ដំណាច់​ខែ​កក្កដា។ មុន​រដ្ឋាភិបាល​បិទ TikTok កម្មវិធី Roposo មាន​អ្នក​ប្រើ​ប្រាស់​ប្រមាណ ៥៥​លាន​នាក់​ប៉ុណ្ណោះ ដែល​មាន​ន័យ​ថា​កម្មវិធី​នេះ​ទទួល​បាន​ផល​ចំណេញ​ច្រើន ពេល TikTok ជួប​បញ្ហា។

​​ក្រៅ​ពី Roposo កម្មវិធី​ជា​ច្រើន​ទៀត​ដែល​ជា​គូ​ប្រជែង​របស់ TikTok នៅ​ឥណ្ឌា​ដែរ​នោះ មាន​ដូច​ជា Chingari, Mitron និង Bolo Indya ក៏​សង្កេត​ឃើញ​មាន​កំណើន​អ្នក​ប្រើ​ប្រាស់​ ក្រោយ​រដ្ឋាភិបាល​បិទ​ផង​ដែរ។ ជាក់​ស្ដែង​កម្មវិធី Chingari មុន​ការ​បិទ មាន​អ្នក​ប្រើ​ប្រាស់​សរុប ៣,៥​លាន​នាក់ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​អ្នក​ប្រើ​កើន​ដល់ ១៧,៥​លាន​នាក់៕

ប្រភព៖ NDTV   ប្រែ​សម្រួល៖ សុខហេង