OPPO ចេញបច្ចេកវិទ្យាសាក 125W ត្រឹម ២០នាទីសាកថ្មពេញ
- 2020-07-15 08:25:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
OPPO ចេញបច្ចេកវិទ្យាសាក 125W ត្រឹម ២០នាទីសាកថ្មពេញ
ចន្លោះមិនឃើញ
កន្លងមក OPPO តែងជាក្រុមហ៊ុនឈានមុខក្នុងការផ្ដល់ដំណោះស្រាយសាកថ្មល្បឿនលឿន ដែលបានបង្កើតនូវបច្ចេកវិទ្យាដូចជា Dash Charge ជាដើម។ នាថ្ងៃនេះក្រុមហ៊ុនបានប្រកាសចេញបច្ចេកវិទ្យាសាកថ្មីកម្លាំងដល់ 125W ដែលអះអាងថាជាបច្ចេកវិទ្យាឈានមុខគេក្នុងឧស្សាហកម្ម។
ការអះអាងរបស់ OPPO បាននិយាយថា បច្ចេកវិទ្យាថ្មីកម្លាំង 125W អាចសាកថ្មទំហំ 4000mAh ដោយចំណាយពេលត្រឹម ២០នាទី ហើយសាក ៥នាទី បានថ្មរហូតដល់ ៤១%។ គួរដឹងដើម្បីបង្កើតបច្ចេកវិទ្យានេះបានមិនមែនងាយៗដោយគ្រាន់បង្កើតដុំសាកកម្លាំងខ្លាំង ដោតចូលស្មាតហ្វូនធម្មតានោះទេ។ គេត្រូវឌីហ្សាញដុំសាក ខ្សែតភ្ជាប់ និងថ្មថ្មី ដែលអាចទ្រាំទ្រនឹងបច្ចេកវិទ្យាថ្មី ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាព។ OPPO មិនទាន់បានប្រកាសនៅឡើយទេ ថាស្មាតហ្វូនណានឹងប្រើប្រាស់បច្ចេកវិទ្យានេះមុនគេ។
ក្រៅពីបច្ចេកវិទ្យាខាងលើ OPPO ក៏បានប្រកាសចេញបច្ចេកវិទ្យា AirVOOC 65W ដែលជាបច្ចេកវិទ្យាសាកថ្មឥតប្រើខ្សែ អាចសាកថ្មទំហំ 4000mAh ដោយប្រើពេលត្រឹម ៣០នាទី។ យ៉ាងណាក្ដីក្រុមហ៊ុនមិនបានប្រាប់ថាបច្ចេកវិទ្យានេះនឹងប្រើប្រាស់លើស្មាតហ្វូនណាមុនគេនោះទេ៕