Arsenal បញ្ចប់​ក្ដី​សង្ឃឹម Liverpool បំបែក​កំណត់ត្រា​១០០​ពិន្ទុ​របស់ City

  • 2020-07-16 02:01:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្ដី​សង្ឃឹម​បំបែក​កំណត់ត្រា​​ពិន្ទុ​នៅ Premier League របស់ Liverpool ត្រូវ​​បាន​បញ្ចប់​ បន្ទាប់​​ពី​ពួក​គេ​ប្រកួត​ចាញ់ Arsenal ២-១ កាល​ពី​យប់​មិញ។

ក្រុម​លោក Jurgen Klopp ដែល​ត្រូវ​ទទួល​ពាន បន្ទាប់​ពី​ការ​ប្រកួត​ជាមួយ Chelsea នៅ Anfield នៅ​សប្ដាហ៍​ក្រោយ ត្រូវ​ការ​ឈ្នះ​​ការ​ប្រកួត​ដែល​នៅ​សល់​ទាំង​អស់​ដើម្បី​វ៉ា​កំណត់ត្រា​១០០​ពិន្ទុ​របស់ Manchester City ធ្លាប់​ធ្វើ​បាន​កាល​ពី​២​រដូវ​កាល​មុន។

ប៉ុន្តែ​ក្ដី​ស្រមៃ​នេះ​បាន​រលត់​ ក្រោយ​ពួក​គេ​លេង​ចាញ់ Arsenal។ Sadio Mane ជា​អ្នក​រក​គ្រាប់​នាំ​មុខ ប៉ុន្តែ​កាំភ្លើង​ធំ​បាន​​វាយ​បក​យក​បាន​២​គ្រាប់​វិញ​ ធ្វើ​បាន​ពី​សំណាក់​កីឡាករ Alexandre Lacazette និង Reiss Nelson។

សម្រាប់​ការ​ប្រកួត​នេះ Arsenal បន្ត​នៅ​លេខ​៩​ដដែល​ ឯ​ហង្សក្រហម​​មាន​៩៣​ពិន្ទ ជាមួយ​ការ​ប្រកួត​ក្នុង​លីគ​សល់​តែ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ។ ប្រសិន​បើ Liverpool ឈ្នះ​ការ​ប្រកួត​ទាំង​២​ខាង​មុខ ពួក​គេ​ឡើង​បាន​ត្រឹម​៩៩​ពិន្ទុ មិន​​អាច​​ឈាន​ដល់​កំណត់ត្រា​ City បាន​ទេ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី