Messi ៖ ខ្ញុំនិយាយដដែល លេងរបៀបនេះ មិនអាចឈ្នះពានទេ
- 2020-07-17 02:09:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi ៖ ខ្ញុំនិយាយដដែល លេងរបៀបនេះ មិនអាចឈ្នះពានទេ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Lionel Messi មិនសប្បាយចិត្តទេ ចំពោះលទ្ធផលក្រុម FC Barcelona លេងចាញ់ក្រុមOsasuna ក្នុងលទ្ធផល ២-១ នៅយប់មិញនេះ។
ក្រុម Barcelona ប្រកួតនៅយប់មិញនេះ ត្រូវបានក្រុម Osasuna នាំមុខមុន ប៉ុន្ដែក៏ត្រូវ Messi តាមស្មើវិញបាន។ នៅពាក់កណ្ដាលតង់ទី២ ក្រុម Osasuna ក៏មានកាតក្រហមកីឡាករម្នាក់ ប៉ុន្តែនេះមិនមែនជាឧបសគ្គសម្រាប់ក្រុមនេះឡើយ ដោយចុងម៉ោងទៅហើយ ពួកគេក៏មានឱកាសថែម១គ្រាប់ទៀត យកឈ្នះនៅទឹកដី Camp Nou តែម្ដងក្នុងលទ្ធផល ២-១។
សម្រាប់លទ្ធផលនេះដែរ ប្រធានក្រុម Messi បាននិយាយក្រោយចប់ការប្រកួតថា៖ “ប្រកួតនេះគឺបញ្ជាក់១ឆ្នាំនវតែម្ដង។ យើងមានកំហុសច្រើន និងជាក្រុមខ្សោយមួយ។ Madrid បានធ្វើវាហើយឈ្នះគ្រប់ការប្រកួត ជាមួយទម្រង់លេងដ៏ល្អ ប៉ុន្តែយើងក៏បានជួយពួកគេក្នុងការឈ្នះពាននេះដែរ។ យើងត្រូវមើលឡើងវិញ ពីកីឡាករ និងក្រុមទាំងមូល។ ខ្ញុំអាចនិយាយបានថាបើលេងដូច្នេះ យើងមិនអាចឈ្នះពានបានទេ។ យើងនឹងចាញ់ការប្រកួតទល់ Napoli”៕