អ្នកប្រើ​ Telegram លើទូរសព្ទ មានវិធី​មួយ​អាច​បិទ​អាស័យដ្ឋាន IP មិន​ឲ្យបែកធ្លាយ

  • 2020-07-17 04:38:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Telegram ជា​បណ្ដាញ​សង្គម​ទំនាក់​ទំនង​មួយ​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទាក់​ទង​គ្នា​តាម​រយៈ​ការ​ឆាត​ជា​អក្សរ សំឡេង និង​​អាច​ផ្ញើ​​រូប​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។

កម្មវិធី Telegram

តាម​ការ​ស្រាវ​ជ្រាវ​មួយ​ទៅ​លើ​ផ្នែក​សន្តិសុខ​របស់​លោក Dhiraj Mishra បាន​រក​ឃើញ​ថា​ កម្មវិធី​ Telegram ដែល​បាន​ប្រើ​នៅ​លើ​កុំព្យូទ័រ និង​ទូរសព្ទ​ អាច​លេច​ធ្លាយ​ទាំង​អាស​យដ្ឋាន IP សាធារណៈ​និង​ឯកជន នៅ​ពេល​ដែល​ធ្វើ​ការ​ហៅ​ចេញ​ជា​សំឡេង​ទៅ​រកគ្នា។

ដើម្បី​ជៀស​វាង​ការ​លេច​ធ្លាយ​អាសយដ្ឋាន IP សូម​ចូល​ទៅ​កំណត់​ដូច​ខាង​ក្រោម៖

  • បើក​កម្មវិធី Telegram រួច​ចូល​ទៅ​ Setting
  • ចុច​លើ Privacy and Security 
  • ចុច​លើ Voice Calls
  • ត្រង់​កន្លែង Peer-to-Peer​: ជ្រើស​រើស​យក Never ឫ My Contacts
រូបភាព៖ នាយកដ្ឋាន ប្រឆាំង បទល្មើស បច្ចេកវិទ្យា

បញ្ជាក់​ថា មុខងារ​នេះ​អាច​ប្រើបាន​សម្រាប់​កម្មវិធី​ Telegram​ នៅ​លើ​ទូរសព្ទ​តែ​ប៉ុណ្ណោះ ដែល​ក្រុមហ៊ុន​បាន​ធ្វើ​ការ​កែ​ប្រែ​បញ្ហា​ទាំង​ក្នុង​ version 1.3.17 beta និង version 1.4។ តែសម្រាប់​​ការ​ប្រើ​ប្រាស់​នៅ​លើ​កុំព្យូទ័រ​ មិន​មាន​ជម្រើស​អ្វី​ក្នុង​ការ​បិទ​​បាន​​នៅ​ឡើយ​ទេ៕

ប្រភព៖ នាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទពេញនិយម