ខ្សែការពារ​កូរ៉េ Kim Min-jae លេងល្អ​ប៉ុណ្ណា បានក្លឹបអឺរ៉ុប ចង់បានច្រើនម្ល៉េះ?

  • 2020-07-20 03:48:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​កូរ៉េខាងត្បូង Kim Min-jae ដែល​លេង​នៅ​ក្លឹប​ចិន Beijing Sinobo Guoan កំពុងទទួល​បាន​ការ​ចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លឹប​បាល់ទាត់​ជាច្រើន​ក្នុង​តំបន់​អឺរ៉ុប ដែលរួមមានទាំងក្លឹបនៅ Premier League ផងដែរ។

ក្រៅពីលេងនៅលីគ​កំពូល​ចិន ខ្សែការពារ​កម្ពស់ ១,៩០ម៉ែត្រ អាយុ២៣ឆ្នាំ ដែលមាន​រហស្សនាម​ថា "Monster" រូបនេះ ក៏​ជាប់​ក្នុង​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង​ផងដែរ ក្នុង​រយៈពេល ៣ឆ្នាំចុងក្រោយនេះ ដោយ​អាច​បង្ហាញខ្លួន​ស្ទើគ្រប់ប្រកួតថែមទៀតផង។

Kim Min-jae ក្នុងឯកសណ្ឋានក្រុម Beijing Sinobo Guoan (រូបភាព The Sun)

ក្រៅពីមានកាយសម្បទា​រឹងមាំ ធំ ខ្ពស់ សមជា​ខ្សែការពារកណ្ដាល​ Kim Min-jae ក៏មាន​បច្ចេកទេស​ កម្លាំង និង​ល្បឿន​ដ៏​ល្អផងដែរ។ ដោយសារតែបែបនេះហើយ ទើបមានក្លឹបនៅអឺរ៉ុបជាច្រើន​ចង់បាន ដែលមានដូចជា RB Leipzig, Lazio, Porto, PSV Eindhoven, Everton, Watford, Southampton, Arsenal និង Spurs ជាដើម។

ចង់ដឹងថាខ្សែការពារ​ Kim Min-jae មាន​បច្ចេកទេស​ខ្ពស់​កម្រិតណា សូមទស្សនា​វីដេអូខាងក្រោម៖

អត្ថបទពេញនិយម