គ្រូ Napoli ​ថា​ឱ្យ​តែ​លេង​ល្អ​ដូច​ពេល​នេះ ​ប៉ះ Barca ​អាច​សង្ឃឹម​ឈ្នះ​

  • 2020-07-21 02:53:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ​Gennaro Gattuso ​អ្នក​ចាត់ការ​ក្រុម Napoli ​ថា​នឹង​មាន​សង្ឃឹម​ឈ្នះ FC Barcelona ​បាន ​ប្រសិន​បើ​កូន​ក្រុម​របស់​លោក​រក្សា​សមត្ថភាព កម្លាំង លេង​ល្អ​ដូច​ពេល​បច្ចុប្បន្ន​នេះ​។

​ក្រុម Napoli ​កំពុង​តែ​ធ្វើ​បាន​ល្អ​មែនទែន​៥​ប្រកួត​មក​នេះ ​ដោយ​ឈ្នះ​៣​និង​ស្មើ​២ ​ហើយ​ពួកគេ​សុទ្ធ​តែ​ពោរពេញ​ដោយ​កម្លាំង​ចិត្ត​។ ​នេះ​ជា​ការ​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​មួយ​សម្រាប់​ក្រុម​នៅ​អ៊ីតាលី​នេះ ​មុន​ពេល​ប៉ះ​ក្រុម Barcelona ​ជើង​ទី​២ ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ UEFA Champions League ​។ ​ដោយ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ពួកគេ​ទាំង​ពីរ​លេង​ស្មើ​គ្នា​ក្នុង​លទ្ធផល ១-១។

​លោក Gattuso ​អ្នក​ចាត់ការ​ក្រុម Napoli ​បាន​និយាយ​ថា​៖ “យើង​ចាប់​ផ្ដើម​លេង​បាន​ល្អ​តាំង​ពី​បើក​រដូវ​កាល​មក​វិញ​នេះ​។ យើង​សង្ឃឹម​ថា​នឹង​បន្ដ​លេង​ល្អ​ទៀត​ពេល​ប៉ះ​ក្រុម Barcelona ​នៅ​ពេល​ខាង​មុខ​នេះ”។ ​អ្នក​ចាត់ការ​វ័យ​ក្មេង​ខាង​លើ​ក៏​បាន​បង្ហាញ​ក្ដី​បារម្ភ​មួយ​ដែរ ​ដោយ​លោក​ខ្លាច​ករណី​ឆ្លង​មេរោគ Covid-19 ​ដែល​កំពុង​ផ្ទុះ​ឡើង​ជា​ថ្មី​នៅ​ក្រុង​បាសេឡូណា​នៅ​ពេល​ថ្មី​ៗ​នេះ​។ វា​អាច​នឹង​ធ្វើ​ឱ្យ​កីឡាករ​ប្រមូល​អារម្មណ៍​មិន​មូល​ពេល​ប្រកួត​ក៏​ថា​បាន​៕

ប្រភព៖ Marca   អត្ថបទ៖ ប្រុស យុទ្ធ