សោកស្ដាយ! សត្វ​រមាស​ដ៏​កម្រ​៩​ក្បាល​បាន​ស្លាប់​ក្នុង​គ្រោះ​ទឹក​ជំនន់​នៅ​ឥណ្ឌា​

  • 2020-07-21 02:54:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ឥណ្ឌា​កំពុង​ជួប​ប្រទះ​គ្រោះ​ទឹក​ជំនន់​ធ្ងន់ធ្ងរ​នៅ​តាម​បណ្ដា​រដ្ឋ​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​ផ្លាស់ប្ដូរ​ទី​លំនៅ​អស់​ជា​ច្រើន​នាក់។​

គិត​ត្រឹម​ម្សិល​មិញ​មនុស្ស​ប្រមាណ​ជាង​៨០​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ និង​ជាង​២​លាន​នាក់​ផ្សេង​ទៀត​ត្រូវ​អាជ្ញាធរ​ជន្លៀស​ទៅ​រក​ទីទួល​សុវត្ថិភាព។​ រឿង​ដ៏​គួរ​ឲ្យ​សោកស្ដាយ​មួយ​ទៀត​គឺ​អាជ្ញាធរ​ឥណ្ឌា​បាន​រក​ឃើញ​សាកសព​សត្វ​រមាស​ដ៏​កម្រ​ចំនួន​៩​កាល​ដែល​ទំនង​ជា​លង់​ទឹក​ស្លាប់​ដោយ​សារ​គ្រោះ​ទឹក​ជំនន់។​

គ្រោះ​ទឹក​ជំនន់​បាន​ក្លាយ​ជា​បញ្ហា​ថ្មី​មួយ​ទៀត​នៅ​ឥណ្ឌា​ ស្របពេល​រដ្ឋ​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​ទី​២​នៅ​លើ​ពិភពលោក​មួយ​នេះ​កំពុង​តែ​ផុងខ្លួន​ក្នុង​វិបត្តិ​កូវីដ​១៩​ ដែល​បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​រហូត​ដល់ ១,‌១២​លាន​នាក់​ និង​អ្នក​ស្លាប់​ជាង​ ២,៧​ម៉ឺន​នាក់​៕ ​

ប្រភព៖ Indiatimes   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម