ស្ទះលូ លិចផ្លូវ! ក្រុមមន្រ្តីចុះអន្ដរាគមន៍ស្ដារលូទាំងយប់ នៅក្រុងព្រះវិហារ ក្រោយភ្លៀងមួយមេធំ

  • 2020-07-21 05:19:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងក្រុងព្រះវិហារ ដោយសារភ្លៀងមួយមេធំ មានទាំងខ្យល់កន្ត្រាក់ផងនោះ បានធ្វើអោយលិចផ្លូវគ្រប់កន្លែង ដោយសារតែការកកស្ទះសំរាម និងមានប្រជាពលរដ្ឋមួយចំនួនយកបេ និងក្តារបន្ទះបិទរន្ធលូ។ នេះបើយោងតាមហ្វេសប៊ុករបស់ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ ដែលបានបង្ហោះកាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។

យ៉ាងណាមិញ ដោយមើលឃើញពីស្ថានភាពមួយនេះ មន្ត្រីសាធារណការខេត្ត សហការជាមួយសមត្ថកិច្ចចុះអន្តរាគមន៌ទាំងយប់ ដោយប្រមូលយកសម្រាមចេញ ដើម្បីអោយចរន្តទឹកហូរធម្មតាវិញ។

ជាមួយគ្នានោះដែរ លោក សំ លាងទ្រី បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះវិហារ ត្រូវចូលរួមសហការសម្អាតអនាម័យ បរិស្ថាន ដោយមិនត្រូវចោលសម្រាមផ្តេសផ្តាស ពិសេសមិនត្រូវយកសម្រាមដាក់មាត់លូ ដែលធ្វើឲ្យលូស្ទះនោះទេ៕

អត្ថបទ ៖ Art

អត្ថបទពេញនិយម