នៅល្អដូចមុន ឬអត់ទេ ចាន់ ប៊ុនហឿន ដណ្ដើមប្រាក់លានសប្ដាហ៍នេះ?
- 2020-07-22 10:52:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅល្អដូចមុន ឬអត់ទេ ចាន់ ប៊ុនហឿន ដណ្ដើមប្រាក់លានសប្ដាហ៍នេះ?
ចន្លោះមិនឃើញ
ជើងឯករងខ្សែក្រវាត់ខារ៉ាបាវ ចាន់ ប៊ុនហឿន បានវិលចូលសង្វៀនប្រដាល់គុនខ្មែរវិញហើយ បន្ទាប់សម្រាកព្យាបាលរបួសអស់រយៈពេលជាង១ឆ្នាំមកនេះ។ ប៊ុនហឿន ត្រូវប្រកួតដណ្ដើមប្រាក់លានជាមួយ សេង ស្រឿន នៅបាយ័នសប្ដាហ៍នេះ។
ចាន់ ប៊ុនហឿន បានប្រាប់ផេកឯកជនមួយថា ខ្លួនបានជាសះស្បើយពីរបួសដៃពីមុនហើយ និងបានត្រៀមខ្លួនសម្រាប់ការប្រកួតជាថ្មីនេះផងដែរ។ កីឡាករដើមកំណើតមកពីខេត្តកំពង់ស្ពឺ រូបនេះបានបញ្ជាក់ថា ការវិលចូលសង្វៀនប្រកួតជាថ្មីនេះនឹងប្រឹងប្រែងធ្វើឲ្យល្អដូចមុន ឬល្អជាងមុនទៅទៀត។
ប៊ុនហឿន ក៏ថ្លែងអំណរគុណដល់ប្រិយមិត្តទាំងអស់ដែលនៅនឹករលឹកក៏ដូចជាសួរនាំរហូតបើទោះជាខ្លួនមិនបានឡើងប្រកួតដូចសព្វដងក៏ដោយ។ ប៊ុនហឿន នឹងត្រូវប៉ះ សេង ស្រឿន នៅថ្ងៃសៅរ៍ វេលាម៉ោង៣សប្ដាហ៍នេះនៅសង្វៀនបាយ័នដណ្ដើមប្រាក់លាន។ រំលឹកដែរថា កីឡាករ ចាន់ ប៊ុហឿន មានរបួសបាក់ដៃជាង១ឆ្នាំមុននៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់គូបូតា ជាមួយកីឡាករថៃ ហ្វានិមិត្ត ៕