Mbappe និយាយ​ប្រាប់​ពី​អនាគត​របស់​ខ្លួន ក្រោយ​​ល្ហិចល្ហៀង​ថា Real ​ចូល​ចែចូវ

  • 2020-07-22 11:35:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បារាំង​ Kylian Mbappe បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ពី​ប្រកួត​មិត្តភាព​ប៉ះ​នឹង​ក្លឹប Celtic កាល​ពី​ម្សិលមិញ​នេះ​ថា ខ្លួន​នៅ​តែ​បន្ត​រួមរស់​ជាមួយ​ក្លឹប Paris Saint-Germain បន្ត​ទៀត ទោះ​ជា​មាន​រឿង​អី​ក៏​ដោយ។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " ខ្ញុំ​ចង់​និយាយ​ប្រាប់​ថា ខ្ញុំ​នឹង​នៅ​បន្ត​នៅ​ទីនេះ ខ្ញុំ​នឹង​បន្ត​រួមរស់​ជាមួយ​ក្លឹប​នេះ​ក្នុង​ឆ្នាំ​ទី៤​របស់​ខ្ញុំ " ។

Mbappe បាន​បន្ត​ថា៖ " សម្រាប់​គ្រប់គ្នា​ សម្រាប់​ថ្នាក់ដឹកនាំ​ក្លឹប សម្រាប់​អ្នក​គាំទ្រ ខ្ញុំ​នឹង​នៅ​បន្ត​ទីនេះ​ទៀត ទោះ​មាន​រឿង​អី​ក៏​ដោយ " ។

ក្លឹប Real Madrid ក្រោម​ការ​ដឹកនាំ​របស់​លោក Zinedine Zidane បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ទៅ​លើ​កីឡាករ​រូប​នេះ​ជា​យូរ​ណាស់​មក​ហើយ ខណៈ​សារព័ត៌មាន​ Marca បាន​ចុះ​ផ្សាយ​ថា ខាង​ Real គ្រោង​នឹង​នាំ​ចូល​កីឡាករ​រូប​នេះ​នៅ​ឆ្នាំ​២០២១៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី