Taylor Swift ចេញបទថ្មីជាស្នាដៃនិពន្ធ ដឹកនាំថត ផាត់មុខធ្វើសក់ខ្លួនឯងមួយចប់

  • 2020-07-24 06:47:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់ពាន​រង្វាន់​ Grammy បាន​ចេញ​បទ​ថ្មី​ហើយ​ បន្ទាប់​ពី​សំងំ​មួយ​រយៈ​កន្លង​មក។

បទ​ថ្មី​ចេញ​នៅ​ថ្ងៃទី​ ២៤ ខែកក្កដា ឆ្នាំ ២០២០ នេះ​មាន​ចំណងជើង​ថា​ «Cardigan» ជា​បទ​ចម្រៀង​ថ្មី​ស្នាដៃ​និពន្ធ​ និង​ដឹកនាំ​ថត​ផ្ទាល់​ ដោយ​ Taylor Swift។ មួយ​វិញ​ទៀត​នេះ​ក៏​ជា​ចម្រៀង​មួយ​បទ​ក្នុង​ចំណោម​ ១៦​បទ​ថ្មីផ្សេង​ទៀត​ទាំង​ ១៦​ ពី​ក្នុង​អាល់ប៊ុម​ធំ ទី៨ មានឈ្មោះ​ថា​ «Folklore» ដែរ។

បង្ហើប​ក្នុង​ Post នៃ​គណនី​ Instagram ម្ចាស់​បទ​រូបនេះ​បាន​លើក​ឡើង​ថាដំណើរ​ការ​ថត​បទ​នេះ​ គឺ​ស្ថិត​ក្នុង​ពេល​នៃរដូវកាល​ COVID-19 ម្នាក់ៗ​ត្រូវ​ពាក់​ម៉ាស នៅ​ឆ្ងាយពីគ្នា ហើយ​ខុសពី​សព្វ​ដង​ សម្រាប់​វីដេអូ​បទ​នេះ​ នាង​ត្រូវ​ផាត់​មុខ ធ្វើ​សក់​ដោយខ្លួន​ឯងសុទ្ធសាធ។

ទស្សនាវីដេអូ​បទ​ចម្រៀង​ដូច​ខាងក្រោម៖

ប្រភព៖ People   ប្រែ​សម្រួល៖ យី សុធារី