ត្រកូល "អោក" ទាំង​៤នាក់ ជួប​ទុក្ខ​ធំ ម្ដាយ​បាត់​បង់​ជីវិត​យប់​មិញ

  • 2020-07-24 06:58:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​ស្ថិត​ក្នុង​ត្រកូល "អោក" ទាំង​៤នាក់ បាន​ជួប​ទុក្ខ​ធំ​ដោយ​កាល​ពី​យប់មិញ​នេះ ម្ដាយ​របស់​ពួក​គេ បាន​ទទួល​មរណភាព​ដោយ​សារ​រោគាពាធ​នៅ​វេលា​ម៉ោង ២ រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ២៤ កក្កដា ២០២០។

អ្នក​ម្ដាយ​របស់​តារា​ចម្រៀង​ត្រកូល "អោក" ទាំង​បួន ​មានឈ្មោះ​ ទីវ សោភណ្ឌ​ មាន​វ័យ ៥៩​ឆ្នាំ។ ជុំវិញ​ដំណឹង​សោកសៅ​នេះ មិន​ទាន់​មាន​ដំណឹង​ថា អ្នក​ស្រី សោភណ្ឌ ​មរណភាព​ដោយ​សារ​ជំងឺ​អ្វី​ពិត​ប្រាកដ​នោះ​ទេ ដោយ​គ្រាន់​តែ​ដឹង​ថា អ្នក​ស្រី​លា​ចាក​លោក​ដោយ​សារ​រោគាពាធ ក្រោយ​ពី​បាន​ឃើញ​ចូល​សម្រាក​ពេទ្យ​តែ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ប៉ុណ្ណោះ។

អ្នក​ស្រី ទីវ សោភណ្ឌ បាន​ទទួល​មរណភាព នៅ​ម៉ោង​០២ និង​៤៥នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​សុក្រ ទី២៤ ខែ​កក្កដា​ ឆ្នាំ២០២០នេះ​។ នៅ​ពេល​នេះ មិត្ត​រួម​អាជីព​របស់​តារា​ស្រី ទាំង​៤ ជា​ច្រើន​នាក់​បាន​ចូល​មក​ផ្ញើ​សារ​ជួយ​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​នៃ​សព ហើយ​ខ្លះ​ក៏​បាន​ទៅ​ដល់​រោង​បុណ្យ​ដើម្បី​ចូល​រួម​រំលែក​ទុក្ខ​ដោយ​ផ្ទាល់​រួច​ហើយ។ តាម​ដំណឹង សព​អ្នក​ស្រី ទីវ សោភណ្ឌ ត្រូវ​បាន​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​វាល​ស្បូវ សង្កាត់​វាលស្បូវ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ៕

អ្នក​ស្រី ទីវ សោភណ្ឌ កាល​នៅ​រស់ ជាមួយ​កូន​ស្រី
ក្រុម​សិល្បករ​ទៅ​ចូល​រួម​បុណ្យ​សព​ព្រឹក​នេះ

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម