ប្រធាន​សហព័ន្ធ​បាល់ទាត់​បារាំង​ថា​ រដូវ​កាល​នេះ​ជា​រដូវ​កាល​ល្អ​បំផុត​សម្រាប់​ Benzema

  • 2020-07-24 12:32:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Noel Le Graet ប្រធាន​សហព័ន្ធ​បាល់ទាត់​បារាំង​បាន​និយាយ​កាល​​ពី​ពេល​ថ្មីៗ​នេះ​ថា​ រដូវ​កាល​នេះ​ជា​រដូវ​កាល​ដ៏​ល្អ​បំផុត​សម្រាប់​ ខ្សែ​ប្រយុទ្ធ​ Karim Benzema ក្នុង​អាជីព​ជា​អ្នក​បាល់ទាត់​របស់​គេ​។

លោក​ Graet បាន​និយាយ​ថា​៖" Benzema ទទួល​បាន​រដូវ​កាល​ដ៏​អស្ចារ្យ​មួយ​ជា​មួយ​នឹង​ Real Madrid ។ ខ្ញុំ​ក៏​បាន​អបអរ​ និង​សរសើរ​ដល់​គ្រូ​បង្គោល​របស់​គេ​រួច​មក​​ហើយ​ដែរ​។ "

ប្រធាន​សហព័ន្ធ​រូប​នេះ​បាន​បន្ត​ថា​៖" ឥឡូវ​គេ​បាន​ក្លាយ​ជា​កីឡាករ​លំដាប់​ពិភពលោក​មួយ​រូប​ដែរ​ហើយ​។ ប៉ុន្តែ​ខ្ញុំ​មិន​ហ៊ាន​និយាយ​ថា​ គេ​ជា​កីឡាករ​ខ្លាំង​ជាង​គេ​ទេ​ ព្រោះ​ខ្ញុំ​មិន​បាន​តាម​ដាន​រាល់​ការ​ប្រកួត​ឡើយ​។ តែ​យ៉ាង​ណា​រដូវ​កាល​នេះ​ ជា​រដូវ​កាល​ដ៏​ល្អ​បំផុត​ក្នុង​អាជីព​ជា​បាល់ទាត់​របស់​គេ​។ "

Benzema បាន​ប្រឡូក​ក្នុង​វិស័យ​បាល់ទាត់​តាំង​ពី​ឆ្នាំ​ ២០០៤​មក​ដោយ​ចូល​រួម​លេង​បាន​ ៦៨០​ប្រកួត​និង​រក​បាន​គ្រាប់​បាល់​ ៣២៩​គ្រាប់​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី