Solskjaerថា​ Liverpool និង​ Man City គ្រាន់​បើ​ជាង​ Man Utd ​ឆ្ងាយ​ណាស់​

  • 2020-07-24 13:05:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប​ Manchester United លោក​ Ole Gunnar Solskjaer បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​លោក​ត្រូវ​ខំ​ខ្លាំង​ជាង​នេះ​ទៀត​ ព្រោះ​ក្លឹប​ Liverpool និង​ក្លឹប​ Manchester City នាំ​មុខ​ក្លឹប​លោក​ខ្លាំង​ណាស់​។

លោក​ Solskjaer បាន​និយាយ​ថា​៖" មក​ទល់​នឹង​ពេល​នេះ​ យើង​អត់​ទាន់​ជោគជ័យ​លើ​អី​មួយ​សោះ​ អញ្ចឹង​ហើយ​យើង​ត្រូវ​ការ​មួយ​ទៀត​ ដើម្បី​បញ្ជាក់​ផង​ដែរ​ថា​ក្លឹប​យើង​នៅ​តែគ្រាន់​បើ​។ បើ​យើង​អាច​យក​ឈ្នះ​ Leicester បាន​នោះ​ខ្ញុំ​គិត​ថា​ អ្នក​មើល​បាល់​ទាំង​អស់​អាច​សរសើរ​ក្លឹប​យើង​បាន​បន្តិច​។ "

អ្នក​ចាត់​ការ​រូប​នេះ​បាន​បន្ត​ថា​៖" យ៉ាង​ណា​ដំណើរ​របស់​យើង​មិន​បញ្ចប់​ត្រឹម​នេះ​ទេ​ យើង​មិន​អាច​ធ្វើ​លេង​ៗ​បាន​ទេ​ ព្រោះ​ថា​យើង​ត្រូវ​លេង​នៅ​រដូវ​កាល​ក្រោយ​ៗ​ទៀត​។ ដូច​ដឹង​ហើយ​ មាន​ពីរ​ក្រុម​ធំៗ​ដែល​គ្រាន់​បើ​ជា​យើង​ណាស់​ អញ្ចឹង​យើង​ត្រូវ​បាន​ខំ​ឲ្យ​ខ្លាំង​ជាង​នេះ​ទៀត​។ "

Man Utd បាន​ឈរ​លើ​ចំណាត់​លេខ​៣ ក្នុង​ការ​ប្រកួត​ Premier League ដោយ​មាន​ ៦៣​ពិន្ទុ​ខណៈ Man City ឈរ​លើ​ចំណាត់​ថ្នាក់​លេខ​២​មាន​ ៧៨​ពិន្ទុ​ រី​ឯ​ Liverpool ជា​អ្នក​ឈ្នះ​ពាន​មាន​ដល់​ទៅ​ ៩៦​ពិន្ទុ​ឯណោះ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី