ឡានកំពុងលក់ដាច់ជាងគេទាំង១០ នៅជប៉ុនសុទ្ធតែឡានក្នុងស្រុក

  • 2020-07-27 03:35:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ទិន្នន័យ​ចេញ​ផ្សាយ​ដោយ​សហព័ន្ធ​ហាង​លក់​រថយន្ត​នៅ​ជប៉ុន​ហៅ​កាត់ JADA បាន​បង្ហាញ​ថា​នៅ​ឆមាស​ទី១ ឆ្នាំ២០២០ នេះ រថយន្ត​ដែល​លក់​ដាច់​ជាង​គេ​ទាំង១០ ​នៅ​ជប៉ុន​សុទ្ធសឹង​តែ​រថយន្ត​ខ្នាត​តូច​លើក​លែង​តែ Toyota Alphard ហើយ​រថយន្ត​ទាំង​១០ សុទ្ធ​តែ​ជា​រថយន្ត​របស់​ក្រុមហ៊ុន​រថយន្ត​ក្នុង​ស្រុក។

១. Toyota Raize ៖ លក់​បាន ៥៨ ៤៩២គ្រឿង

២. Toyota Corolla ៖ លក់​បាន ៥៧ ២៣៥​គ្រឿង

៣. Honda Fit ៖ ​លក់​បាន ៥០ ០២៩​គ្រឿង

៤. Toyota Yaris ៖ លក់​បាន ៤៨ ១២៩​គ្រឿង

​​៥. Nissan Note ៖ លក់​បាន ៤១ ៧០៧​គ្រឿង

៦. Toyota Sienta ៖ លក់​បាន ៤០ ១៩៤​គ្រឿង

៧. Honda Freed ៖ លក់​បាន ៣៨ ៨៤៤គ្រឿង

៨. Toyota Roomy ៖ លក់​បាន ៣៧ ៦២២​គ្រឿង

៩. Toyota Prius ៖ លក់​បាន ៣៦ ៦៣០​គ្រឿង

១០. Toyota Alphard ៖ លក់​បាន ៣៦ ៥៩៧​គ្រឿង

គួរ​ដឹង​ថា​បើ​ផ្អែក​តាម​វិបសាយ​ Bestselling Cars​ បាន​ឲ្យ​ដឹង​ថា​នៅ​ឆមាស​ទី​មួយ​នៃ​ឆ្នាំ ២០២០ ​​រថយន្ត​​ដែល​លក់​ចេញ​បាន​នៅ​ជប៉ុន​មាន​ចំនួន​ជាង ១,៨​លាន​គ្រឿង ដែល​ថយ​ចុះ​ប្រមាណ ២២% ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៩៕​

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី